អគ្គលេខាបក្សកម្មុយនីស្តវៀតណាមទទួលជួបសន្ទនាជាមួយប្រធានប្រចាំការព្រឹទ្ធសភាអាមេរិក
![អគ្គលេខាបក្សកម្មុយនីស្តវៀតណាមទទួលជួបសន្ទនាជាមួយប្រធានប្រចាំការព្រឹទ្ធសភាអាមេរិក - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_04_17/17042014_nguyen_phu_trong_copy.jpg) |
អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ
លោក Patrik Leahy ប្រធានប្រចាំការព្រឹទ្ធសភាអាមេរិក(រូបថតVNA) |
(VOV)_នារសៀលថ្ងៃទី ១៧ មេសា នៅទីក្រុងហាណូយ អគ្គលេខាបក្សកម្មុយនីស្ត
វៀតណាម លោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយគណប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភាអាមេរិក ដឹកនាំដោយ ប្រធានប្រចាំការព្រឹទ្ធសភាអាមេរិក លោក
Patrik Leahy ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ អគ្គលេខា
បក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ វៀតណាមមានគោលមាគារកិច្ចការប្រទេសមុនក៏ដូចជាក្រោយ នោះគឺឯករាជ្យ ម្ចាស់ការ សន្តិភាព សហប្រតិបត្តិការ
និងអភិវឌ្ឍន៍ ម្ចាស់ការនិងសកម្មធ្វើសមាហរណកម្មអន្តរជាតិ ។វៀតណាមជានិច្ច
កាលចាត់ទុកអាមេរិកជាដៃគូសំខាន់ជួរមុខរបស់ខ្លួន។ អគ្គលេខាបក្ស ក៏បានស្នើភាគីទាំងពីរត្រូវពង្រឹងនិងពង្រីកទំនាក់ទំនងលើគ្រប់ជាន់ថ្នាក់ និងស្នើផាគីអាមេរិកបង្កើន
កិច្ចសហប្រតិបត្តិការជាមួយវៀតណាម ដើម្បីដោះស្រាយផលពិបាកដោយសង្គ្រាម
នៅវៀតណាម៕