អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមទទួលជួបសន្ទានជាមួយប្រធានព្រឹទ្ធសភាម៉ិកស៊ិក

(VOVWORLD) - អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួលជួបសន្ទានជាមួយប្រធានព្រឹទ្ធសភាម៉ិកស៊ិក លោក Ernesto Cordero នារសៀលថ្ងៃទី ២០ មករា នៅទីក្រុងហាណូយ។ 
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមទទួលជួបសន្ទានជាមួយប្រធានព្រឹទ្ធសភាម៉ិកស៊ិក - ảnh 1 អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមទទួលជួបសន្ទានជាមួយប្រធានព្រឹទ្ធសភាម៉ិកស៊ិក

(VOVworld) – អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទទួលជួបសន្ទានជាមួយប្រធានព្រឹទ្ធសភាម៉ិកស៊ិក លោក Ernesto Cordero នារសៀលថ្ងៃទី ២០ មករា នៅទីក្រុងហាណូយ។ ក្នុងជំនួបសន្ទនានេះ លោក Nguyen Phu Trong បានអះ អាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមក្នុងការពង្រឹងនិងពង្រីកទំនាក់ ទំនងមិត្តភាពសហប្រតិបត្តិការជាមួយរដ្ឋរដ្ឋសភាបណ្ដាគណបក្សនយោបាយនិងប្រជាជន ម៉ិកស៊ិដោយឥតឈប់ឈរ។ អគ្គលេខា Nguyen Phu Trong បានស្នើថា៖ភាគីទាំងពីរខំប្រឹង ប្រែងបង្កើនថែមទៀតទំនាក់ទំនងទ្វេភាគី ពង្រីកល្អបណ្ដាយន្តការសហប្រតិបត្តិការ លើក ទឹកចិត្តការជំរុញផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់។ រីឯខ្លួនវិញ ប្រធានព្រឹទ្ធសភាម៉ិកស៊ិក លោក Ernesto Cordero បានអះអាងនូវគោលបំណងនិងការប្តេជ្ញាចិត្តជំរុញទំនាក់ទំនង មិត្តភាពសហប្រតិបត្តិការរវាងរដ្ឋសភារដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ ហើយស្នើឲ្យភាគី ទាំងពីរបន្តពង្រីកនិងឆ្លៀតយកឱកាសសក្តានុភាពដ៏ធំធេងដើម្បីនាំទំនាក់ទំនងសហប្រតិបត្តិ ការអភិវឌ្ឍន៍ថែមទៀតនាពេលខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ