អគ្គលេខាបក្សកម្មុយនិស្តវៀតណាមទទួលជួបសន្ទនាជាមួយអគ្គលេខា គណៈបក្សប្រជាធិបតេយ្យសេរីភាពជប៉ុន
![អគ្គលេខាបក្សកម្មុយនិស្តវៀតណាមទទួលជួបសន្ទនាជាមួយអគ្គលេខា គណៈបក្សប្រជាធិបតេយ្យសេរីភាពជប៉ុន - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_09_09/vietnam-flag.jpg) |
ទំនាកទំនងដៃគូយុទ្ធសាស្ត្រ វៀតណាមនិងជប៉ុន (VNA) |
(VOVworld) – នារសៀលថ្ងៃទី ៩ កញ្ញា នៅទីក្រុងហាណូយ ក្នុងជំនួប សន្ទនា
ជាមួយអគ្គលេខាគណៈបក្សប្រជាធិបតេយ្យសេរីភាពជប៉ុន លោក Nikai
Toshihiro អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong
បានអះអាងថា៖ វៀតណាមជា និច្ចកាលគោរពទំនាក់ទំនងមិត្តភាពសហប្រតិ
បត្តិការជាមួយជប៉ុនដែលជាដៃគូសំខាន់មួយក្នុងចំណោមដៃគូជួរមុខក្នុង
រយៈពេលយូរអង្វែងរបស់វៀតណាម។ លោក Nguyen Phu Trong បានស្នើរថា៖
រដ្ឋសភានៃប្រទេសទាំងពីរក្នុងនោះមានអង្គការសមាជិកសភាមិត្តភាព
ជំរុញយ៉ាងខ្លាំងថែមទៀតកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យបានខ្លាំងក្លា
ថែមទៀត សំដៅបង្កើត គ្រិះស្ថាននយោបាយរឹងមាំសំរាប់ការអភិវឌ្ឍន៍
ទំនាកទំនងដៃគូយុទ្ធសាស្ត្រ វៀតណាមនិងជប៉ុនដើម្បីសន្តិភាពនិងស្ថិរ
ភាពនៅទ្វីបអាស៊ី៕