អគ្គលេខាបក្សកម្មុយនិស្តវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Lai Chau

អគ្គលេខាបក្សកម្មុយនិស្តវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Lai Chau  - ảnh 1
អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក  Nguyen Phu Trong បានធ្វើជាអាធិបតីជំនួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍ខេត្ត Lai Chau
(Image: VOV Online)

(VOVworld) – នាថ្ងៃទី ២៧ សីហា អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen
Phu Trong បានធ្វើជាអាធិបតីជំនួបធ្វើការជាមួយគណៈកម្មាធិការ​អចិន្ត្រៃយ៍ខេត្ត Lai Chau (ភាគខាងជើងវៀតណាម) អំពីស្ថានភាពក្រោយពី ២ ឆ្នាំ លៀតត្រដាងអ​នុវត្តសេចក្តី
សម្រេចិត្តនៃមហាសន្និតបាតបក្សកម្មុយនិស្តលើក ទី ១១ និងសេចក្តីសម្រេចចិត្តនៃ
មហាសន្និបាតបក្សភាគខេត្ត Lai Chau លើកទី ១២។ ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស
 Nguyen Phu Trong បានលើកច្បាស់ថា៖

“គណៈលេខាមជ្ឈឹមយល់ព្រមអំពីការដែល ខេត្ត Lai Chau ត្រូវបង្កើន ការវិនិយោគ បង្កលក្ខណៈងាយស្រួលដើម្បីកសាងនិងអភិវឌ្ឍន៍យ៉ាងខ្លាំងនិងចីរ ភាព។ ក្នុងនោះ​ការអភិវឌ្ឍន៍ហេដ្ឋារេចនាសម្ព័ន្ធ ជាពិសេសគឺ ចរាចរណ៍ហាយ វ័យតភ្ជាប់ ហាណូយ
-​ Lao Cai និង Lao Cai -​ Lai Chau គឺជាវិស័យអាទិភាពជួរ មុខ។ ខេត្ត Lai Chau ក៏ត្រូវ
អភិវឌ្ឍន៍សេដ្ឋកិច្ចព្រំដែន។ ម្ម៉ាងទៀត ខេត្ត Lai Chau ត្រូវលើកកំពស់កំរិតការយល់
ដឹងរបស់ប្រជាជននិងប្រមូលផ្តុំអភិវឌ្ឍន៍ប្រភពធន ធានមនុស្សក្នុងខេត្ត ជាពិសេស
គឺការបណ្តុះបណ្ដាលកម្មាភិបាលជាជនរួមជាតិ ភាគតិច៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ