អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមបានទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម

                                  

អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមបានទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម - ảnh 1
អគ្គលេខាបក្ស​កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong -ខាងស្តាំ-ទទួលជួបសន្ទនាជាមួយ​ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីលោក Konstatin Vnukov -ខាងឆ្វេង-(រូបថតVOV)

        Vovworld-នារសៀលថ្ងៃទី២៣មិនានៅទីក្រុងហាណូយ អគ្គលេខាបក្ស​កុម្មុយ
នីស្តវៀតណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ​ឯកអគ្គរដ្ឋ
ទូតសហព័ន្ធរុស្ស៊ីលោក Konstatin Vnukov ដែលមកជួបសម្ដែងការគួរសម​ក្នុង​ឱកាស
ទទួលបេសកកម្មការទូតនៅវៀតណាម។​ លោក Nguyen Phu Trong បានអះអាងថា
​វៀតណាមជានិច្ចកាលផ្ដោតទៅលើការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជា​ប្រពៃណីនិង
ដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយសហព័ន្ធរុស្ស៊ី។ លោក​បានជូនពរលោក
ឯកអគ្គរដ្ឋទូតសំរេចល្អនូវភារកិច្ចដែលបានប្រគល់ជូនរួម​ចំណែកនាំទំនាក់ទំនង
មិត្តភាពសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស​ទាំងពីរកាន់តែអភិវឌ្ឍន៍ ដើម្បី
ផលប្រយោជន៍សំរាប់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាពស្ថិរភាពកិច្ច
សហប្រតិបត្តិការនិងការអភិវឌ្ឍន៍នៅដំបន់និងលើ​ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ