អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមមកបំពេញទស្សនកិច្ចនៅ Thua Thien Hue

អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមមកបំពេញទស្សនកិច្ចនៅ Thua Thien Hue - ảnh 1
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមមកបំពេញទស្សនកិច្ចនៅ Thua Thien Hue (congan.com.vn)

        Vovworld-ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៦និង១៧មិនា អគ្គលេខាបក្សកុម្មុយ
នីស្តវៀតណាមលោក Nguyen Phu Trong បានមកបំពេញទស្សនកិច្ចនៅខេត្ត
Thua Thien Hue អំពីលទ្ធផលអនុវត្តសេចក្តីសំរេចចិត្តមហាសន្និបាតបក្សលើក
ទី១១ ស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការងារកសាងបក្ស។

        នារសៀលថ្ងៃទី១៧មិនា អគ្គលេខា Nguyen Phu Trong បានធ្វើការជាមួយ
ថ្នាក់ដឹកនាំខេត្ត Thua Thien Hue។ អគ្គលេខា Nguyen Phu Trong បានស្នើរខេត្ត
ត្រូវវិភាគឲ្យអស់នូវឧត្តមភាពសក្ដានុភាពដើម្បីអាជីវកម្មរាល់ប្រៀបខ្លាំង ទន្ទឹមនឹង
នោះអនុវត្តគោលដៅនាំ Thua Thien Hue ក្លាយទៅជាទីក្រុងចំណុះមជ្ឈឹម។

        មុននោះនាថ្ងៃទី១៦មិនា អគ្គលេខា Nguyen Phu Trong បានមកទស្សនា
រោងចក្របង្កងក្លាសេ Hue នៅមណ្ឌលឧស្សាហកម្មស្រុក Phong Dien។ អគ្គលេខា
Nguyen Phu Trong ក៏បានមកអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធស្ដេច tran Nhan Tong នៅ
មណ្ឌលវប្បធម៍ទេសចរណ៍ Huyen Tran Cong Chua និងទស្សនាបរមរាជវាំង Hue
ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ