អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ជួបមុខជាមួយអតីតយុទ្ធជនបដិវត្តន៍

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ជួបមុខជាមួយអតីតយុទ្ធជនបដិវត្តន៍ - ảnh 1
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu
Trong ជួបមុខជាមួយអតីតយុទ្ធជនបដិវត្តន៍


(VOVworld)-នាព្រឹកថ្ងៃទី១០ធ្នូ នៅទីក្រុងហាណូយ (វៀតណាម) គណៈលេខា មជ្ឈឹមបក្សបានរៀបចំសន្និសីទជួបមុខជាមួយបក្ខជនចំនួន៣០០នាក់ដែលធ្លាប់ ចូលរួមគណៈកម្មាធិការបក្សក្នុងពន្ធនាគារនិងមន្ទីរឃុំឃាំងរបស់សត្រូវនាគ្រា
ប្រយុទ្ធប្រឆាំងនឹងចក្រពត្តិអាមេរិក​ ១៩៥៤-១៩៧៥។ នៅទីនេះ លោក Nguyen
Phu Trong ផ្ញើរជូនសេចក្តី សាកសួរសុខទុក្ខទៅកាន់តំណាងទាំង៣០០នាក់នេះ
ដោយអះអាងថា បក្ស​រដ្ឋ មានការយកចិត្តទុកដាក់ជាពិសេស និងវាយតម្លៃខ្ពស់
ចំពោះបណ្តាសកម្មភាព របស់បក្ខជនក្នុងគ្រាប្រយុទ្ធប្រឆាំងនឹងចក្រពត្តិអាមេរិក
មុននេះ។ លោកអគ្គលេខា បានសង្កត់ធ្ងន់ថា បណ្តាអតីតអ្នកបដិវត្តន៍បានរួម
ចំណែកដ៏ធំធេងចូលក្នុងជោគ​ជ័យរបស់ប្រទេស។ លោកមានគោលបំណង
ថា បក្ខជនដែលធ្លាប់ចូលរួមគណៈ កម្មាធិការបក្សក្នុងពន្ធនាគារនឹងបន្តអប់រំប្រ
ពៃណីបដិវត្តន៍ និងធ្វើជាគំរូដើម្បីជំនាន់​ក្រោយធ្វើត្រាប់តាម និងរួមចំណែក
ច្រើនថែមទៀតចូលក្នុងដំណើរការកសាង ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ