អគ្គលេខាបក្សកុម្មយនិស្តវៀតណាមលោកNguyen Phu Trong ជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតខ័ណ្ឌ Tay Ho-ហាណូយ

អគ្គលេខាបក្សកុម្មយនិស្តវៀតណាមលោកNguyen Phu Trong ជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតខ័ណ្ឌ Tay Ho-ហាណូយ - ảnh 1
អគ្គលេខាបក្សកុម្មយនិស្តវៀតណាមលោកNguyen Phu Trong ជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតខ័ណ្ឌ Tay Ho-ហាណូយ (រូបថតៈ tienphong.vn)


(VOVworld)-អនុវត្តន៌កម្មវិធីជួបប្រាស្រ័យអ្នកបោះឆ្នោតបន្ទាប់ពីកិច្ចប្រជុំលើក​ទី៦ រដ្ឋសភាវៀតណាមនីតិកាលទី១៣ នារសៀលថ្ងៃទី៦ធ្នូអគ្គលេខាបក្សកុម្មយនិស្ត
វៀតណាមលោក​Nguyen Phu Trong សមាជិករដ្ឋសភានីតិ​កាលទី១៣រួមជាមួយ
ក្រុមសមាជិក សមាជិកសភាទីក្រុងហាណូយ-មណ្ឌល បោះឆ្នោតលេខ១ បានមាន
ការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខ័ណ្ឌ​ Tay Ho សំដៅជូនដំណឹងអំពីលទ្ធផល
កិច្ចប្រជុំលើកទី៦ រដ្ឋសភាវៀតណាមនីតិ​កាលទី១៣កន្លងទៅ​ ព្រមទាំងផ្ទៀង
ស្តាប់រាល់មតិរបស់អ្នកបោះឆ្នោត។ អគ្គលេខា Nguyen Phu Trong អះអាងថា កិច្ចប្រជុំលើកទី៦នេះ មានសារៈសំខាន់ជាពិសេស ហើយបានដោះស្រាយបញ្ហាសំខាន់
ៗរបស់ ប្រទេសជាច្រើន ពិសេសគឺសមាជិកសមាជិការសភា ជិត១០០%បានអនុម័ត
លើរដ្ឋធម្មនុញ្ញធ្វើវិសោធកម្ម១៩៩២ ដោយមានការកំណត់ជាក់ ស្តែងជាច្រើនទាក់ទិន
ដល់របបនយោបាយ សេដ្ឋកិច្ចសន្តិសុខការពារប្រទេស របស់ប្រទេសជាតិ។ ចំពោះបញ្ហាបង្ការប្រឆាំងអំពើពុករលួយ អគ្គលេខាបក្ស លោក Nguyen Phu Trong
ចាត់ទុកថា   “ការបង្ការនិងប្រឆាំងអំពើពុករលួយបានអនុវត្តដ៍ល្អជាបង្គរ។ដើម្បី រាំងស្កាត់
ជាមុន អំពើនេះត្រូវមានច្បាប់ ហើយត្រូវចាត់ចែងកម្មាភិបាល និងស្ថានប័នចុះត្រួត
ពិនិត្យជាប្រចាំ។ ចំពោះការប្រឆំាង ជាថ្មីៗនេះ គណៈកម្មការ បញ្ជាណែនាំមជ្ឈឹម
បង្ការប្រឆំាងអំពើពុករលួយកំពុងធ្វើតាមស្មារតីនិយាយតិច ជាងធ្វើ”។

        អគ្គលេខាបក្ស លោក Nguyen Phu Trong អះអាងថា បក្ស រដ្ឋនិងរដ្ឋ សភា
នៅបន្តការផ្ទៀងស្តាប់ និងដឹកនាំស្ថាប័នមានសមត្ថកិច្ចដោះស្រាយ បន្ទាន់រាល់
បញ្ហាជំពាក់ជំពិនរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ