អគ្គលេខាបក្សទៅបំពេញការងារនៅខេត្ត Ha Tinh

អគ្គលេខាបក្សទៅបំពេញការងារនៅខេត្ត Ha Tinh - ảnh 1
អគ្គលេខាបក្សទៅបំពេញការងារនៅខេត្ត Ha Tinh

(VOV)_នាថ្ងៃទី២២មេសា អគ្គលេខាបក្ស លោក Nguyen Phu Trong បាន
អញ្ជើញទៅបំពេញការងារនៅខេត្ត Ha Tinh ភាគកណ្ដាលវៀតណាម អំពី​ការ​​អនុវត្ត​
ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខ ការពារជាតិ កិច្ចការ​បរទេស​ និងការ
កសាងបក្ស។

          ជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍បក្សខេត្ត និងថ្នាក់ដឹកនាំស្នូល
​របស់ខេត្ត នារសៀលថ្ងៃទី២២មេសា អគ្គលេខាបក្ស លោក Nguyen Phu Trong បាន
លើកសរសើរបណ្ដាសមិទ្ធិផលដែល​បក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត  Ha Tinh 
ទទួលបាន ក្នុងរយៈពេលកន្លងទៅ ។ ទន្ទឹមនឹងនោះ លោកអគ្គលេខាបក្ស ​ក៏បាន
ក្រើនរំលឹកខេត្តត្រូវយកចិត្តទុកដាក់ដល់ការងារបណ្ដុះបណ្ដាលប្រភពធនធាន
មនុស្សគុណភាពខ្ពស់ ការពារបរិស្ថានអេកូឡូស៊ី រក្សាសណ្ដាប់ធ្នាប់សង្គម​ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ