អគ្គលេខាបក្សនិងជាប្រធានរដ្ឋ លោក Nguyen Phu Trong៖ បន្តជំរុញការងារបង្ការនិងប្រឆាំងអំពើពុករលួយ

(VOVWORLD) - នៅឯកិច្ចប្រជុំនេះ  អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានកោតសរសើរដល់សមាជិកគណៈកម្មាធិការដឹកនាំ ស្ថាប័នមុខងារ ក្រោមការដឹកនាំរបស់គណៈកម្មាធិការ បានបំពេញល្អតាមកាលវិភាគនូវរឿងក្តីនិងករណីនានា ដោយមិនមានការធ្វេសប្រហែស ក្នុងបរិបទនៃការរីករាលដាលជំងឺ Covid -19 យ៉ាងស្មុគស្មាញ។ 
អគ្គលេខាបក្សនិងជាប្រធានរដ្ឋ លោក Nguyen Phu Trong៖ បន្តជំរុញការងារបង្ការនិងប្រឆាំងអំពើពុករលួយ - ảnh 1អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញមានប្រសាសន៍សន្និដ្ឋាននៃកិច្ចប្រជុំ 

នាព្រឹកថ្ងៃទី ២៦ ខែឧសភា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍មជ្ឈឹម ដឹកនាំការបង្ការនិងប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពអគ្គលេខាបក្សនិងជាប្រធានរដ្ឋ លោក Nguyen Phu Trong ប្រធានគណៈកម្មាធិការដឹកនាំ ដើម្បីពិភាក្សានិងផ្តល់មតិយោបល់លើរឿងក្តី និងករណីមួយចំនួនចំណុះគណៈកម្មាធិការដឹកនាំ បន្ទាប់ពីសម័យប្រជុំលើកទី ១៧ រហូតមកដល់ពេលនេះ និងធ្វើការពិភាក្សាលើខ្លឹមសារសំខាន់ៗមួយចំនួនទៀត។

នៅឯកិច្ចប្រជុំនេះ  អគ្គលេខាបក្សនិងជាប្រធានរដ្ឋ លោក Nguyen Phu Trong បានកោតសរសើរដល់សមាជិកគណៈកម្មាធិការដឹកនាំ ស្ថាប័នមុខងារ ដែលក្រោមការដឹកនាំរបស់គណៈកម្មាធិការ បានបំពេញល្អតាមកាលវិភាគនូវរឿងក្តីនិងករណីនានា ដោយមិនមានការធ្វេសប្រហែស ក្នុងបរិបទនៃការរីករាលដាលជំងឺ Covid -19 យ៉ាងស្មុគស្មាញ។ ទាក់ទងនឹងភារកិច្ចនាពេលខាងមុខ អគ្គលេខាបក្សនិងជាប្រធានរដ្ឋ លោក Nguyen Phu Trong បានស្នើដល់សមាជិកគណៈកម្មាធិការដឹកនាំ ត្រូវផ្តោតលើការចាត់តាំងកម្មា ភិបាល ដោយផ្ទៀងផ្ទាត់ឱ្យបានច្បាស់នូវករណីនីមួយៗ ប្រសិនបើមានបណ្តឹង ដើម្បីរាយការណ៍ជូនគណៈ កម្មាធិការមជ្ឈឹម ការិយាល័យនយោបាយនិងលេខាធិការដ្ឋាន ដើម្បីជ្រើសរើសមនុស្សដែលមានសមត្ថភាពពេញលេញនិងរារាំងមនុស្សដែលគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មិនអោយចូលក្នុងគណៈកម្មាធិការមជ្ឈឹមនិងការិយាល័យនយោបាយនីតិកាលខាងមុខឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ