អគ្គលេខាបក្សបានធ្វើការជាមួយគណៈកម្មាធិការបក្សប្លុកបណ្ដាស្ថាប័នមជ្ឈឹម

VOV-នាថ្ងៃទី១៨សីហានៅក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen
Phu Trong បានធ្វើការជាមួយគណៈកម្មាធិការបក្សប្លុកបណ្ដាស្ថាប័នមជ្ឈឹមអំពីលទ្ធផល
អនុវត្តសេចក្តីសំរេចចិត្តនៃមហាសន្និបាតលើកទី១១របស់បក្សនិងការលាតត្រដាង
អនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤ (នីតិកាលទី១១) “បញ្ហាចាំបាច់មួយចំនួនអំពី
ការកសាងបក្សនាបច្ចុប្បន្ន”។ អគ្គលេខាបក្សបានរំលឹកគណៈកម្មាធិការបក្សនិងបណ្ដា
អង្គភាពក្រោមឧវាទត្រូវយកចិត្តទុកដាក់ជាពិសេសធ្វើល្អការងារអប់រំនយោបាយស
តិអារម្មណ៍គ្រប់គ្រងហ្វឹកហាត់សិលធម៍របៀបរស់នៅសំរាប់កម្មាភិបាលបក្ខជន។ អគ្គលេខាបក្សបានចាត់ទុកថាការអនុវត្តល្អសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤(នីតិកាល
ទី១១) នឹងជាឱកាសដើម្បីគណៈកម្មាធិការបក្សកែសម្រួលជួកម្មាភិបាលទិទាននិងស្វ័យ
ទិទានអំពីការទទួលខុសត្រូវក្នុងការអនុវត្តភារកិច្ច។អគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖“នេះជាឱកាសមិនម៉ែនជាកំលាំងគាបសង្កត់ឡើយ។ កំលាំងគាប
សង្កត់អាចជាឱកាសដើម្បីកែសម្រួលកសាងបក្សឲ្យល្អ។ការងារនេះនឹងទាក់ទិនដល់
ព្រលឹងសតិអារម្មណ៍មនោសញ្ចេតនាបញ្ញាពិសេសគឺរិទ្ធានុភាពរបស់កម្មាភិបាលបក្ខជន
ក្នុងពេលនេះ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ