អគ្គលេខាបក្សប្រធានរដ្ឋឡាវវាយតំលៃខ្ពស់កិច្ចសហប្រតិបតិ្តការរវាងគណៈកម្មាធិការឃោសនានិងអប់រំវៀតណាម-ឡាវ

អគ្គលេខាបក្សប្រធានរដ្ឋឡាវវាយតំលៃខ្ពស់កិច្ចសហប្រតិបតិ្តការរវាងគណៈកម្មាធិការឃោសនានិងអប់រំវៀតណាម-ឡាវ - ảnh 1
ទិដ្ឋភាពនៃជំនួបនេះ

(VOVworld) - នាថ្ងៃទី២៣ ធ្នូ នៅរដ្ឋធានីវៀងច័ន្ទ អគ្គលេខាបក្សនិងជាប្រធាន
រដ្ឋឡាវលោក Bounnhang Volachith បានអញ្ជើញទទួលជួបសន្ទនាគណៈប្រតិភូជាន់
ខ្ពស់នៃគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ដឹកនាំ
ដោយលោក Vo Van Thuong ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹម ដែល
កំពុងបំពេញទស្សនកិច្ចការងារនៅឡាវ។នៅទីនេះ លោក Vo Van Thuong អះអាងថា
 គណៈកម្មាធិការឃោសនានិងអប់រំមជ្ឈឹមនៃប្រទេស ទាំងពីរនឹងបន្តសហការយ៉ាង
ស្អិតរមួត បង្កើនការផ្លាស់ប្ដូរព័ត៌មាន បទពិសោធន៍ លើកកំពស់ការយល់ដឹងសំរាប់
កម្មាភិបាល បក្ខជននិងប្រជាជន ជាពិសេសគឺ ជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ
វៀតណាមនិងឡាវ អំពីទំនាក់ទំនងមិត្តភាព ប្រពៃណី សាមគ្គីភាពពិសេសរវាងបក្ស
ទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ។
រីឯខ្លួនវិញ អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវលោក Bounnhang Volachith បាន
 វាយតំលៃខ្ពស់ចំពោះលទ្ធផលសហប្រតិបត្តិការរវាងគណៈកម្មាធិការឃោសនា
 និងអប់រំមជ្ឈឹមនៃបក្សទាំងពីរនាពេលកន្លងទៅ ហើយស្នើឲ្យស្ថាប័នទាំងពីរនេះ
បន្តសហការ បង្កើនការផ្លាស់ប្ដូរ ចែករំលែកព័ត៌មាន បទពិសោធន៍ក្នុងការងារ
កសាងបក្ស រួមចំណែកអនុវត្តន៍ប្រកបដោយជោគជ័យនូវសេចក្ដីសំរេចចិត្តមហា
សន្និបាតនៃបក្សទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ