អគ្គលេខាបក្សលោក Nguyen Phu Trong៖ មនុស្សធម៌ និងសប្បុរសធម៌ គឺជាប្រពៃណីដ៏មានតម្លៃរបស់ប្រទេសជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ សីហា នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូជាតំណាងឆ្នើមចំនួន ៨០នាក់មកចូលរួមមហាសន្និបាតជាតិលើកទី 
អគ្គលេខាបក្សលោក Nguyen Phu Trong៖ មនុស្សធម៌ និងសប្បុរសធម៌ គឺជាប្រពៃណីដ៏មានតម្លៃរបស់ប្រទេសជាតិ - ảnh 1ទិដ្ឋភាពនៃពិធី (រូបថត៖ VOV)

ក្នុងនាមជាប្រធានកិត្តិយសនៃសមាគមកាកបាទក្រហមវៀតណាម អាណត្តិទី ១០ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា មនុស្សធម៌ និងសប្បុរសធម៌គឺជាភាពស្រស់ស្អាត និងជាប្រពៃណីដ៏ថ្លៃថ្លារបស់ប្រទេសជាតិ ដែលបានបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយ បង្ហាញពីសេចក្តីស្រឡាញ់ ការគោរព និងកិច្ចការពារប្រជាជន។ យោងតាមលោកអគ្គលេខាបក្ស ក្នុងសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ដ៏មានអត្ថន័យទាំងនោះ សមាគមកាកបាទក្រហមវៀតណាមដើរតួនាទីយ៉ាងសំខាន់។ ក្នុងអាណត្តិបន្ទាប់ សមាគមកាកបាទក្រហមវៀតណាមចាំបាច់ត្រូវរៀបចំ និងបង្កើតចលនាមនុស្សធម៌ឲ្យកាន់តែជាក់ស្តែង ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ