អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយ អតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ

(VOVWORLD) - អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ក្នុងបរិបទអន្តរជាតិ និងស្ថានការណ៍ក្នុងប្រទេស ក្រៅពីលក្ខណៈអំណោយផល និងកាលានុវត្តភាព ក៏មានការលំបាក និងបញ្ហាប្រឈមជាច្រើនផងដែរ។
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយ  អតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ - ảnh 1អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយ  អតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋ (រូបថត៖ VNA)

នាព្រឹកថ្ងៃទី ១៩ កុម្ភៈ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ថ្នាក់ដឹកនាំការិយាល័យនយោបាយ និងគណៈលេខាបានអញ្ជើញជួបសំណេះសំណាលក្នុងឱកាសបុណ្យតេត ២០២២ និងពិធីរំលឹកខួបលើកទី ៩២ នៃឆ្នាំ ទិវាបង្កើតបក្ស (៣ កុម្ភៈ ឆ្នាំ ១៩៣០ - ៣ កុម្ភៈ ឆ្នាំ ២០២២) ជាមួយប្រតិភូជាង ២៥០ រូប ដែលជាអតីតថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានឲ្យដឹងថា៖ “យើងបានផ្លាស់ប្ដូរថ្មីរបៀបធ្វើការ ដោយបានប្រគល់ភារៈកិច្ចយ៉ាងច្បាស់លាស់ វិន័យត្រូវតែតឹងរ៉ឹង ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព ការស្រុះចិត្តគំនិតគ្នា និងគោរពប្រជាធិបតេយ្យ។ ក្នុងស្ថានភាពជំងឺរាតត្បាតដ៏ស្មុគស្មាញនាបច្ចុប្បន្ននេះ ប៉ុន្តែយើងបានយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់ប្រជាជន  ដើម្បីជួយប្រជាជនទទួលអំណរឆ្នាំថ្មីយ៉ាងសប្បាយរីយរាយផងដែរ”។

អំពីភារកិច្ចនាពេលខាងមុខ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា ក្នុងបរិបទអន្តរជាតិ និងស្ថានការណ៍ក្នុងប្រទេស ក្រៅពីលក្ខណៈអំណោយផល និងកាលានុវត្តភាព ក៏មានការលំបាក និងបញ្ហាប្រឈមជាច្រើនផងដែរ។ ដូច្នេះ បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូលត្រូវប្តេជ្ញាចិត្ត សាមគ្គីភាព និងឯកភាព ដើម្បីបន្តដាក់ចេញគោលការណ៍ដ៏ត្រឹមត្រូវ នាំប្រទេសជាតិបន្តអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកអគ្គលេខាបក្សមានគោលបំណងថា អតីតថ្នាក់ដឹកនាំបក្ស រដ្ឋដែលមានបទពិសោធន៍ជាច្រើន នឹងបន្តរួមចំណែកក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស រដ្ឋ និងប្រជាជនវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ