អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou

(VOVWORLD) - ក្នុងជំនួបនេះ លោកអគ្គលេខាបក្សបានសម្តែងនូវជំនឿជឿជាក់ថា ដំណើរទស្សនៈកិច្ចនេះនឹងជាសញ្ញាសម្គាល់ថ្មី ក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយក្រិក និងសម្តែងក្តីរីករាយចំពោះការអភិវឌ្ឍសំខាន់ៗក្នុងទំនាក់ទំនងវៀតណាម-ក្រិក។
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou - ảnh 1អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបប្រធានាធិបតីក្រិកលោកស្រី Katerina Sakellaropoulou ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម (រូបថត៖ Tri Dung/TTXVN)

នារសៀលថ្ងៃទី ១៦ ឧសភា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស ក្នុងជំនួប ជាមួយប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម អគ្គលេខាបក្ស លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសន្ទនារវាងលោកស្រីប្រធានាធិបតី Katerina Sakellaropoulou ជាមួយប្រធានរដ្ឋ លោក Nguyen Xuan Phuc។ លោកអគ្គលេខាបក្សបានសម្តែងនូវជំនឿជឿជាក់ថា ដំណើរទស្សនៈកិច្ចនេះនឹងជាសញ្ញាសម្គាល់ថ្មី ក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយក្រិក និងសម្តែងក្តីរីករាយចំពោះការអភិវឌ្ឍសំខាន់ៗក្នុងទំនាក់ទំនងវៀតណាម-ក្រិក។ លោកអគ្គលេខាបក្សបានផ្លាស់ប្តូរមតិជាមួយលោកស្រីប្រធានាធិបតីនូវទិសដៅសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ ហើយស្នើឱ្យរដ្ឋាភិបាលក្រិកបន្តយកចិត្តទុកដាក់និងលើកកំពស់តួនាទីរបស់សហគមន៍វៀតណាមនៅក្រិក។

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou - ảnh 2ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN)

រីឯខ្លួនវិញ ប្រធានាធិបតីក្រិកលោកស្រី Katerina Sakellaropoulou បានអះអាងថា ក្រិកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគោលជំហររបស់វៀតណាមក្នុងតំបន់ និងពិភពលោក ហើយចែករំលែកជាមួយលោកអគ្គលេខាបក្សអំពីលទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងជំនួបសន្ទនាជាមួយប្រធានរដ្ឋលោក Nguyen Xuan Phuc សំដៅជំរុញនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។  លោកស្រីប្រធានាធិបតី Katerina Sakellaropoulou បានសម្តែងសោមនស្សចំពោះការអភិវឌ្ឍន៍នៃកិច្ចសហប្រតិបត្តិការ និងសង្កត់ធ្ងន់លើសក្ដានុពលក្នុងវិស័យជាច្រើនរួមទាំងពាណិជ្ជកម្ម ការដម្លើងនាវា ការដឹកជញ្ជូន និងទេសចរណ៍។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាក្នុងការពង្រឹងទំនាក់ទំនងនយោបាយ ជំរុញការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ ព្រមទាំងបានបញ្ជាក់ពីសារៈសំខាន់នៃការរក្សាសន្តិភាព ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការ លើកកម្ពស់ច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ឆ្នាំ ១៩៨២ (UNCLOS ១៩៨២)  ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ