អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញការងារនៅខេត្ត Hoa Binh

(VOVWORLD) -ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី១៤និងទី១៥ឧសភា អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទៅបំពេញការងារនៅខេត្ត Hoa Binh 
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញការងារនៅខេត្ត Hoa Binh - ảnh 1អគ្គលេខាបក្សលោក Nguyen Phu Trong បំពេញការងារនៅខេត្ត Hoa Binh 

(VOV)_ ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី១៤និងទី១៥ឧសភា អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទៅបំពេញការងារនៅខេត្ត Hoa Binh (ភាគខាងជើងវៀតណាម) ត្រួតពិនិត្យការងារអនុវត្តភារកិច្ចសេដ្ឋកិច្ច សង្គមកិច្ច ការពារជាតិ សន្តិសុខ ការងារកសាងបក្ស និងការកសាងប្រព័ន្ធនយោបាយនៅក្នុងតំបន់។

          នាព្រឹកថ្ងៃទី១៥ឧសភា ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត អគ្គលេខាបក្ស បានលើកច្បាស់ថា៖ ខេត្តដើរតួនាទីសំខាន់នៅតំបន់ភាគពាយព្យ ដូច្នេះ Hoa Binh ត្រូវបន្តស្រាវជ្រាវ បំពេញបន្ថែមគំរោងផែនការអភិវឌ្ឍន៍របស់ខេត្តអោយសមស្រប។ អគ្គលេខាបក្សក៏មានគោលបំណងថា៖ខេត្តបន្តយកចិត្តទុកដាក់ថែមទៀតចំពោះការងារកាត់បន្ថយភាពក្រីក្រ ជំរុញខ្លាំងការងារកសាងជនបទថ្មី រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ជីវភាពរស់នៅសុខសាន្តត្រានសំរាប់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ