អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញការងារនៅខេត្ត Quang Tri

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញការងារនៅខេត្ត Quang Tri - ảnh 1
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញការងារនៅខេត្ត Quang Tri

(VOV)_នារសៀលថ្ងៃទី៦មេសា អគ្គលេខាបក្ស លោក Nguyen Phu Trong បាន
អញ្ជើញទៅអុជធូបនិងថ្វាយផ្កានៅមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ឌអគ្គលេខាបក្ស លោក Le
 Duan នៅភូមិ Hau Kien ឃុំ Trieu Thanh ស្រុក Trieu Phong ខេត្ត Quang Tri ក្នុងឱ
កាសរំលឹកខួបអនុស្សាវរីយ៍ទិវាកំណើតអគ្គលេខាបក្ស ​លោក​ Le Duan ( ថ្ងៃទី៧មេសា
ឆ្នាំ១៩០៧-ថ្ងៃទី៧មេសាឆ្នាំ២០១៧)។ 

          នាថ្ងៃដដែល អគ្គលេខាបក្ស លោក Nguyen Phu Trong ក៏បានអញ្ជើញ​ទៅអុជ
ធូបនិងថ្វាយផ្កានៅកំពែងបុរាណ Quang Tri រំលឹកវិញ្ញាណក្ខ័ន្ឌវីរយុទ្ធជន​ដែលបាន
ពលី​ជីវិតដើម្បីឯករាជ្យ​សេរីភាពរបស់មាតុប្រទេស​។

          មុននោះ នារសៀលថ្ងៃទី៦មេសា អគ្គលេខាបក្ស លោក Nguyen Phu Trong 
បានអញ្ជើញទៅទស្សនា និងជួបសំណេះសំណាលជាមួយកម្មាភិបាល​ គ្រូបង្រៀន 
និងនិស្សិតនៅសាលានយោបាយ Le Duan ទីក្រុង Dong Ha ខេត្ត Quang Tri ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ