អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញការងារនៅតំបន់ទី៤កងទ័ពជើងទឹកវៀតណាម

 អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញការងារនៅតំបន់ទី៤កងទ័ពជើងទឹកវៀតណាម - ảnh 1
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញការងារនៅតំបន់ទី៤កងទ័ពជើងទឹកវៀតណាម

(VOV)_ នាថ្ងៃទី៥ឧសភា អគ្គលេខាបក្ស លោក Nguyen Phu Trong ​បានអញ្ជើញ
ទៅជួបធ្វើការជាមួយបណ្ដាអង្គភាពកងទ័ពជើងទឹក ​នៅមូលដ្ឋានសិក Cam Ranh តំ
បន់​ទី៤ កងទ័ពជើងទឹកវៀតណាម។ ​អគ្គលេខាបក្ស លោក Nguyen Phu Trong បាន
លើក​សរសើរ​រាល់សមិទ្ធិផលដែលកម្មាភិបាល យុទ្ធជនកងទ័ពជើងទឹកនិយាយ​រួម​និង
អង្គភាពកងទ័ពជើងទឹក ក្នុងមូលដ្ឋានសិក Cam Ranh និយាយដោយ​ឡែក ទទួលបាន
ក្នុងរយៈពេលកន្លងទៅ។ ទន្ទឹមនឹងនោះ អគ្គលេខាបក្ស ​ក៏បានក្រើនរំលឹកកម្មាភិបាល
 យុទ្ធជន និង​កម្មករនៅ​អង្គភាពនិមួយៗ ត្រូវពង្រីកថែមទៀតលទ្ធផលដែលទទួលបាន
 លើកកំពស់ដោយឥតឈប់ឈរឬទ្ធានុភាពសុឆ័ន្ទះ ការទទួលខុសត្រូវ ខំប្រឹងប្រែង
សិក្សា​រៀនសូត្រ ដើម្បីរួមជាមួយបក្សទាំងមូល ប្រជាជនទាំងមូល អនុវត្តល្អភារកិច្ច
យុទ្ធសាស្ត្រគឺកសាងនិងការពាររឹងមាំមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ