អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Bac Kan

(VOVWORLD) - ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៧ កក្កដា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyên Phú Trọng បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Bắc Kạn ដើម្បីពិនិត្យមើលស្ថានភាពអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គមកិច្ច សន្តិសុខការពារជាតិ ការងារកសាងបក្សនិងប្រព័ន្ធនយោបាយនៅតំបន់។
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Bac Kan - ảnh 1 លោក Nguyen Phu Trong សំណេះសំណាលជាមួយប្រជាជនខេត្ត Bac Kan (រូបថត៖TTXVN)

(VOVworld) - ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៧ កក្កដា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Bac Kan ដើម្បីពិនិត្យមើលស្ថានភាពអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គមកិច្ច សន្តិសុខការពារជាតិ ការងារកសាងបក្សនិងប្រព័ន្ធនយោបាយនៅតំបន់។ក្នុងជំនួបធ្វើការជាមួយកម្មាភិបាលសំខាន់របស់ខេត្តនារសៀលថ្ងៃទី៧ កក្កដា អគ្គលេខាបក្សលោក Nguyen Phu Trong បានចែករំលែកជាមួយការលំបាកនិងកំហិតរបស់ខេត្ត Bac Kan ដោយលក្ខណៈធម្មជាតិបង្កឡើង ហើយលើកច្បាស់នូវសក្ដានុពលនិងឧត្តមភាពរបស់ខេត្ត ជាពិសេសលើវិស័យកសិកម្ម រុក្ខកម្មនិងទេសចរណ៍ជាដើម។

        ក្នុងឱកាសរំលឹកខួបលើកទី៧០ទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី២៧ កក្កដា) នាព្រឹកថ្ងៃដដែល អគ្គលេខាបក្សលោក Nguyen Phu Trong បានអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ទវីរៈយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលីខេត្ត Bac Kan។

        មុននោះ នារសៀលថ្ងៃទី៦ កក្កដា អគ្គលេខាបក្សលោក Nguyen Phu Trong បានទៅសាកសួរសុខទុក្ខនិងជូនអំណោយចំពោះគ្រួសារគោលនយោបាយ ជនមានគុណូបការៈនៅទីក្រុង Bac Kan៕

ប្រតិកម្មទៅវិញ

ផ្សេងៗ