អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz

(VOVWORLD) - នារសៀលថ្ងៃទី ៣១ ខែមិនា អគ្គលេខាបក្សលោក Nguyen Phu Trong បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz។
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz - ảnh 1ប្រភព៖ VTV

អគ្គលេខាបក្សលោក Nguyen Phu Trong បានស្នើឲ្យប្រទេសទាំងពីរពង្រឹងទំនាក់ទំនងនយោបាយ រួមទាំងការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគឺថ្នាក់ជាន់ខ្ពស់ ដើម្បីជំរុញទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាមជាមួយបក្សនយោបាយនានានៅអាល្លឺម៉ង់ រួមទាំងគណបក្សប្រជាធិបតេយ្យសង្គម (SPD) ដែលកំពុងកាន់អំណាច; ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យវិនិយោគ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ ការពារជាតិ និងសន្តិសុខឱ្យឡើងកំពស់ថ្មី។

អគ្គលេខាបក្សលោក Nguyen Phu Trong ក៏បានស្នើឲ្យរដ្ឋាភិបាលអាល្លឺម៉ង់បន្តយកចិត្តទុកដាក់បង្កលក្ខណៈអំណោយផលសម្រាប់ជីវភាព និងការងាររបស់ប្រជាជនវៀតណាមនៅអាល្លឺម៉ង់។

អគ្គលេខាបក្សលោក Nguyen Phu Trong និងអធិការបតីអាល្លឺម៉ង់ក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ មេដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមកនាពេលខាងមុខ។

ចំពោះបញ្ហាសមុទ្រខាងកើត ប្រទេសទាំងពីរបានឯកភាពគ្នាអំពីសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានបង្ហាញជំហររបស់អាល្លឺម៉ង់ចំពោះស្ថានភាពនៅអ៊ុយក្រែន។ អំពីបញ្ហានេះ អគ្គលេខាបក្សលោក Nguyen Phu Trong បានអះអាងថា គោលនយោបាយឥតងាករេរបស់វៀតណាមគឺគោរពគោលការណ៍ជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិ រួមមានការគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់បណ្ដាប្រទេសដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី មិនប្រើប្រាស់កម្លាំង ឬគំរាមកំហែងប្រើប្រាស់កម្លាំង។ អគ្គលេខាបក្សលោក Nguyen Phu Trong មានគោលបំណងថា ភាគីពាក់ព័ន្ធនានានឹងជំរុញការសន្ទនា និងការចរចាដើម្បីបញ្ចប់ប្រតិបត្តិការយោធាពិសេង្កើតសន្តិភាពឡើងវិញ ដោយផ្អែកលើការគោរពផលប្រយោជន៍ស្របច្បាប់របស់ភាគីពាក់ព័ន្ធ និងស្របតាមច្បាប់អន្តរជាតិ ដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី មិនប្រើប្រាស់កម្លាំង ឬគំរាមកំហែងប្រើប្រាស់កម្លាំង។ អគ្គលេខាបក្សលោក Nguyen Phu Trong មានគោលបំណងថា ភាគីពាក់ព័ន្ធនានានឹងជំរុញការសន្ទនា និងការចរចាដើម្បីបញ្ចប់ប្រតិបត្តិការយោធាពិសេសបង្កើតសន្តិភាពឡើងវិញ ដោយផ្អែកលើការគោរពផលប្រយោជន៍ស្របច្បាប់របស់ភាគីពាក់ព័ន្ធ និងស្របតាមច្បាប់អន្តរជាតិ។

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានអះអាងពីការគោរពរបស់អាល្លឺម៉ង់ចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាល្លឺម៉ង់-វៀតណាមដែលបានអភិវឌ្ឍន៍យ៉ាងល្អប្រសើរ ហើយមានសក្តានុពលជាច្រើនសម្រាប់បន្តអភិវឌ្ឍន៍ដ៏រឹងមាំ។ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានស្នើឱ្យប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការនយោបាយទ្វេភាគី និងនៅវេទិកាអន្តរជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រួមទាំងជំរុញប្រៀបខ្លាំងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម (EVFTA) ក៏ដូចជាជំរុញគម្រោងនានារបស់អាល្លឺម៉ង់នៅវៀតណាម ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ -១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ