អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធ អគ្គលេខាបក្សជំនាន់មុនៗ

(VOVWORLD) - នៅទីនេះ លោក Nguyen Phu Trong បានរំលឹកឡើងវិញនូវគុណូបការៈនិងការរួមវិភាគ ទានដ៏ធំធេងរបស់លោក Le Duan និងលោក Truong Chinh ក្នុងបុព្វហេតុ បដិវត្តន៍របស់បក្ស របស់ប្រជាជាតិ។
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធ អគ្គលេខាបក្សជំនាន់មុនៗ - ảnh 1អគ្គលេខាបក្សលោក Nguyen Phu Trong អុជធូបរំលឹកវិញ្ញាណក្ខ័ន្ធអគ្គលេខាបក្សលោក Le Duan 

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៨ និងរំលឹកខួបអនុស្សាវរីយ៍លើក ទី៨៨ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម នាព្រឹកថ្ងៃទី១៤ កុម្ភៈ(ពោលគឺថ្ងៃទី២៩ ខែ១២ ឆ្នាំ២០១៧ តាមច័ន្ទគតិ) អគ្គលេខាបក្សលោក Nguyen Phu Trong បាន អញ្ជើញទៅអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធអគ្គលេខាបក្សលោក Le Duan និងអគ្គ លេខាបក្សលោក Truong Chinh នៅផ្ទះរបស់លោកទាំងពីររូបនេះ។ នៅទីនេះ លោក Nguyen Phu Trong បានរំលឹកឡើងវិញនូវគុណូបការៈនិងការរួមវិភាគ ទានដ៏ធំធេងរបស់លោក Le Duan និងលោក Truong Chinh ក្នុងបុព្វហេតុ បដិវត្តន៍របស់បក្ស របស់ប្រជាជាតិ ព្រមទាំងសំដែងការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះអ្នកបដិវត្តន៍ជើងចាស់ជំនាន់មុនៗ ដែលមានគុណូបការៈស្ថាបនាគ្រឹះស្ថាន ដើម្បីប្រទេសជាតិអភិវឌ្ឍន៍ដូចនាសព្វថ្ងៃ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ