អគ្គលេខាបក្សអញ្ជើញជាអធិបតីកិច្ចប្រជុំរបស់អចិន្ត្រៃយ៍គណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹម

(VOVWORLD) -នៅក្នុងកិច្ចប្រជុំ របស់អចិន្ត្រៃយ៍គណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹមអំពីការបង្ការប្រឆាំង អំពើពុករលួយដែលប្រ ព្រឹត្តទៅនាព្រឹកថ្ងៃទី២៥វិច្ឆិកានៅទីក្រុងហា ណូយ អគ្គលេ ខាបក្ស លោក Nguyen Phu Trong ប្រធានគណៈកម្មាធិការបញ្ជាណែនាំបាន វាយតម្លៃថា បន្ទាប់ពីកិច្ចប្រជុំអចិន្ត្រៃយ៍គណៈកម្មាធិការបញ្ជាណែនាំនាខែមេសា ឆ្នាំ២០១៧មក ការងារបង្ការប្រឆាំងអំពើពុករលួយទទួលបានលទ្ធផលគួរឲ្យកត់ សម្គាល់ សម្រេចគោលដៅដែលបានដាក់ចេញនិងត្រូវបានប្រជាជនអបអរសាទរវាយតម្លៃខ្ពស់។ 
អគ្គលេខាបក្សអញ្ជើញជាអធិបតីកិច្ចប្រជុំរបស់អចិន្ត្រៃយ៍គណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹម - ảnh 1

អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជាអធិបតីកិច្ចប្រជុំរបស់អចិន្ត្រៃយ៍គណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹមអំពីការបង្ការប្រឆាំងអំពើពុករលួយ (រូបថតៈ dantri)

លោកអគ្គលេខាបក្សបានស្វាគមន៍អចិនត្ត្រៃយ៍គណៈកម្មាធិការ បញ្ជាណែនាំបានឯកភាពខ្ពស់និងដាក់ចេញបញ្ជីការងារចាំបាច់ត្រូវអនុវត្តយ៉ាងឆាប់ រហ័ស។ ប៉ុន្តែ លោកអគ្គលេខាបក្សក៏បានក្រើនរំលឹកថា ការងារស៊ើបអង្កេត ជំនុំជុំរៈរឿងក្តីត្រូវអនុវត្តដោយមានគោលដៅជាក់លាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ