អគ្គស្ថានកុងស៊ុលឡាវប្រចាំនៅទីក្រុងហូជីមិញរៀបចំការជួបមុខក្នុងឱកាសបុណ្យប្រពៃណី Bun-pi-may ២០១២
នាយប់ថ្ងៃទី ២៦ មេសានៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម អគ្គស្ថាន
កុងស៊ុលឡាវប្រចាំនៅទីនេះ បានរៀបចំការជួបមុខ ក្នុងឱកាសបុណ្យប្រពៃណី
Bun-pi-may ២០១២។ ថ្លែងមតិនៅពិធីនេះ លេខារងអចីន្ត្រៃយ៍គណៈកម្មាធិការ
បក្សទីក្រុង ហូជីមិញ Nguyen Van Dua បានឲ្យដឹងថា៖ “ទីក្រុងបាននិងកំពុងខំប្រឹង
ប្រែងរួមជាមួយបណ្ដាមិត្តភ័គ្គឡាវជំរុញទំនាក់ទំនងទ្វេភាគី ក្នុងនោះ មានទំនាក់
ទំនងចងមេត្រីភាពជាមួយរដ្ឋធានី វៀងច័ន្ធ និងទំនាក់ទំនង សហប្រតិបត្តិការជា
មួយបណ្ដាខេត្ត ៖ Champasak Sekong Attapeu Savannakhet ។ល។ ភាគីទាំង២
សហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស គឺបណ្ដាគំរោងការណ៍សហប្រតិបត្តិ ការវិនិយោគនៅឡាវ របស់អង្គភាពអាជីវកម្មទីក្រុងនានា ដូចជា គំរោងកាណ៍ដាំ
ដុះកៅស៊ូរ វារីអគ្គសនី ជាដើម។ ប្រការនេះ រួមចំណែកក្នុងកាអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមរួមរបស់តំបន់នៅ ឡាវ លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនឡាវ តាម
រយៈនេះ នាំទំនាក់ទំនងសហរប្រតិ បត្តិការនៅថ្នាក់តំបន់ កាន់តែជាក់ស្តែងនិង
មានប្រសិទ្ធភាព។”អគ្គកុងស៊ូលឡាវប្រចាំនៅទីក្រុងហូជីមិញ លោក Southideth
Phommalat បានឲ្យដឹងថា៖ ក្នុងរយៈពេលឆ្នាំទៅមិញ ជាមួយជំនួយឧបត្ថម្ភរបស់
វៀតណាម ប្រទេសឡាវទទួលបាន សម្ឋិទិជាច្រើនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គម៕
|
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម លោក Somphone Sichaleune ថ្លែងមតិក្នុងពិធីបើកការជួបមុខ
(Image: chinhphu.vn) |