អគ្គស្នងការជាន់ខ្ពស់ទទួលបន្ទុកការអភិវឌ្ឍន៍របស់ EU មានដំណើរទស្សនកិច្ចនៅវៀតណាម

នារសៀលថ្ងៃទី ២៨ មិនា​ ក្នុងជំនួបសន្ទនាជាមួយអគ្គស្នងការជាន់ខ្ពស់ទទួល បន្ទុក
ការអភិវឌ្ឍន៍របស់សហភាពអឺរ៉ុប (EU) Andris Piebalgs ដែលកំពុងមានដំណើរទស្សន
កិច្ចនៅវៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាម Hoang Trung Hai បានវាយតំលៃ
ខ្ពស់ចំពោះទំនាក់ ទំនងល្អប្រសើ រវាងវៀតណាមនិង EU ក្នុងរយៈពេលកន្លងមក។ ឧបនាយករដ្ឋមន្ត្រីមាន គោលបំណងថា៖ EU សហប្រតិបត្តិការជាមួយវៀតណាម លើវិស័យសេដ្ឋកិច្ច ថែមទៀត។ លោក Andris Piebalgs បានអះអាងថា៖ ដំណើរទស្សន
កិច្ចនៅ វៀតណាមលើកនេះមានអត្ថន័យដ៏សំខាន់។ EU មានគោលបំណងបើកទូ
លាយ ទំនាក់ទំនងជាមួយបណ្ដាទីផ្សារថ្មី ដូចជា វៀតណាម សំដៅជំរុញការវិនិយោគ
ពាណិជ្ជកម្ម ឲ្យខ្លាំងក្លាថែមទៀត រួមចំណែកដោះស្រាយបណ្ដាបញ្ហាផ្ទៃក្នុង EU។
ទន្ទឹមនឹងនោះ តាមរយៈដំណើរទស្សនកិច្ចនេះ EU ចង់វាយតំលៃឡើងវិញ យុទ្ធសាស្រ្ត
ផ្តល់ប្រភពទុន ODA ឲ្យបណ្តាប្រទេស ក្នុងនោះមានវៀតណាម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ