អគ្គីសនីដើរដោយកម្លាំងខ្យល់នៅនាយសមុទ្រនិងសេដ្ឋកិច្ចវិលជុំ៖ ឱកាសសហប្រតិបត្តិការរវាងវៀតណាម-ហូឡង់

(VOVWORLD) - លោកស្រីឯកអគ្គរាជទូត Elsbeth Akkerman បានសម្ដែងនូវការគាំទ្រដល់កម្មវិធី ផ្លាស់ប្ដូរថាមពលបៃតងរបស់វៀតណាម ហើយសង្ឃឹមថា អគ្គីសនីដើរដោយកម្លាំង ខ្យល់នៅនាយសមុទ្រគួរតែដើរតួនាទីសំខាន់ក្នុងកម្មវិធីនោះ។ ហូឡង់ត្រៀមខ្លួនជា ស្រេចជួយឧបត្ថម្ភវៀតណាមក្នុងការស្រាវជ្រាវ ចែករំលែកបទពិសោធន៍និងសហ ប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យថាមពលកកើតឡើងវិញ។
អគ្គីសនីដើរដោយកម្លាំងខ្យល់នៅនាយសមុទ្រនិងសេដ្ឋកិច្ចវិលជុំ៖ ឱកាសសហប្រតិបត្តិការរវាងវៀតណាម-ហូឡង់ - ảnh 1ទិដ្ឋភាពនៃជំនួបនេះ។ (រូបថត៖ qdnd.vn)
នារសៀលថ្ងៃទី១៨ មីនា នៅទីស្នាក់ការក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀត ណាម លោកអនុរដ្ឋមន្រ្តី Dang Hoang An បានជួបធ្វើការជាមួយលោកស្រី Elsbeth Akkerman ឯកអគ្គរាជទូតហូឡង់ប្រចាំវៀតណាម ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិ ការលើវិស័យពាណិជ្ជកម្ម ថាមពលប្រកបដោយនិរន្តរភាពនិងសេដ្ឋកិច្ចវិលជុំរវាង ប្រទេសទាំងពីរ។
លោកស្រីឯកអគ្គរាជទូត Elsbeth Akkerman បានសម្ដែងនូវការគាំទ្រដល់កម្មវិធី ផ្លាស់ប្ដូរថាមពលបៃតងរបស់វៀតណាម ហើយសង្ឃឹមថា អគ្គីសនីដើរដោយកម្លាំង ខ្យល់នៅនាយសមុទ្រគួរតែដើរតួនាទីសំខាន់ក្នុងកម្មវិធីនោះ។ ហូឡង់ត្រៀមខ្លួនជា ស្រេចជួយឧបត្ថម្ភវៀតណាមក្នុងការស្រាវជ្រាវ ចែករំលែក បទពិសោធន៍និងសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យថាមពលកកើតឡើងវិញ។
ចំណែក លោកអនុរដ្ឋមន្រ្តី Dang Hoang An បានវាយតម្លៃខ្ពស់ចំពោះការ យកចិត្តទុកដាក់និងមានគោលបំណងចង់សហប្រតិបត្តិការ ជួយឧបត្ថម្ភរបស់ហូឡង់ចំពោះ វៀតណាម ព្រមទាំងបញ្ជាក់ផងដែរថា ហូឡង់ជានិច្ចកាលជាដៃគូសហប្រតិបត្តិការដ៏ សំខាន់របស់វៀតណាម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ