អង្គការ OPEC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការជាមួយអ្នកផលិតប្រេងរ៉ែសំខាន់ៗ

(VOVWORLD) -នាថ្ងៃទី ២ ខែកក្កដា អង្គការផលិតប្រេងរ៉ែ (OPEC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីជាមួយអ្នកផលិតប្រេងសំខាន់ៗដទៃទៀតនៅក្នុងពិភពលោក ក្នុងនោះមានប្រទេសរុស្ស៊ី។
អង្គការ OPEC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការជាមួយអ្នកផលិតប្រេងរ៉ែសំខាន់ៗ - ảnh 1 អង្គការ OPEC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការជាមួយអ្នកផលិតប្រេងរ៉ែសំខាន់ៗ

 កិច្ចព្រមព្រៀងថ្មីរវាងអង្គការ OPEC និងបណ្តាប្រទេសក្រៅអង្គការនេះត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាឥទ្ធិពលលើទីផ្សារប្រេងរ៉ែ ដែលធ្លាប់រងផលប៉ះពាល់យ៉ាងខ្លាំងពីការកើនឡើងទិន្នផលប្រេងថ្មសែលរបស់អាមេរិក។ មុននោះ កាលពីថ្ងៃទី ១ ខែកក្កដា អង្គការ OPEC បានប្រកាសថាឯកភាពលើការពន្យារពេលកិច្ចព្រមព្រៀងស្តីពីការកាត់បន្ថយទិន្នផលនៃការធ្វើអាជីវកម្មប្រេងរហូតដល់ខែមីនាឆ្នាំ ២០២០។ បណ្តាប្រទេសជាសមាជិកក្នុង OPEC នឹងបន្តជួបជុំជាមួយអ្នកផលិតប្រេងរ៉ែក្រៅអង្គការ OPEC ដើម្បីចរចាលើការពន្យារពេលនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ