អង្គការណាតូប្រកាសត្រៀមខ្លួនជាស្រេចសំរាប់ « ពិភពលោកមួយដោយគ្មានសន្ធិសញ្ញា INF

(VOVWORLD) -  អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) លោក Jens Stoltenberg នាថ្ងៃទី១២ ខែកុម្ភៈ បានប្រកាសថាកំពុងរៀបចំផែនការសំរាប់ «ពិភពលោកមួយដោយគ្មានសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម (INF)» បន្ទាប់ពីបរាជ័យនៃកិច្ចព្រមព្រៀងនេះដែលត្រូវបានចុះហត្ថលេខាកាលពីសម័យសង្គ្រាមត្រជាក់។ 
អង្គការណាតូប្រកាសត្រៀមខ្លួនជាស្រេចសំរាប់ « ពិភពលោកមួយដោយគ្មានសន្ធិសញ្ញា INF - ảnh 1 អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) លោក Jens Stoltenberg

រាល់ក្តីបារម្ភអំពីការរត់ប្រណាំងសព្វាវុធថ្មីនៅអឺរ៉ុបដែលកំពុងកាន់តែកើនឡើង បន្ទាប់ពីអាមេរិកចាប់ផ្តើមអនុវត្តដំណើរការដកខ្លួនចេញពីសន្ធិសញ្ញា INF ដោយ ចោទប្រកាន់រុស្ស៊ីពីបទរំលោភបំពានលើកិច្ចព្រមព្រៀងនេះ ខណៈដែលអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីលថ្មី។ ក្នុងសេចក្តីថ្លែងមតិនាពេលថ្មីៗនេះនៅ ទីស្នាក់ការអង្គការណាតូប្រចាំនៅទីក្រុងព្រុចសែល (ប្រទេសប៊ែលហ្សិក) លោក Stoltenberg បានប្រកាស ថាណាតូនឹងតបតវិញអ្វីៗដែលគេចោទប្រកាន់   រុស្ស៊ីពីបទរំលោភសន្ធិសញ្ញា INF ប៉ុន្តែអះអាងថានឹងមិនរៀបចំគ្រាប់នុយគ្លេអ៊ែរថ្មីបន្ថែមទៀតនៅអឺរ៉ុបនោះឡើយ។ លោកក៏សង្កត់ធ្ងន់ផងដែរថា កងសម្ព័ន្ធភាពយោធានេះនឹងបង្កើនសមត្ថភាពការពារសំដៅរៀបចំការបន្សាំជាមួយ « ពិភពលោកដោយគ្មាន សន្ធិសញ្ញា និងមីស៊ីលដែលកាន់តែច្រើនឡើងរបស់រុស្ស៊ី» ផងដែរ។ មុននោះមួយថ្ងៃ ក្រសួងការបរទេសរុស្ស៊ីបានឆ្លើយតបនឹងការចោទប្រកាន់របស់អាមេរិក ខណៈដែលទីក្រុងវ៉ាស៊ីនតោនមិនទាន់បង្ហាញភស្តុតាងណាមួយដែលបញ្ជាក់ថាទីក្រុងម៉ូស្កូរំលោភបំពានលើសន្ធិសញ្ញា INF ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ