អង្គការសុខភាពពិភពលោក (WHO) ព្រមានថាជំងឺ Covid-19 អាចបណ្តាលឱ្យប្រព័ន្ធសុខាភិបាលដួលរលំដោយសារតែការហួសពីកំរិត

(VOVWORLD) - អង្គការសុខភាពពិភពលោក (WHO) ព្រមានថា ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលដ៏ធ្ងន់ធ្ងរនៃជំងឺរាតត្បាត Covid-19 ហើយស្ថានភាពរីករាលដាលក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ នឹងបន្តកើនឡើងជាបន្តបន្ទាប់ ដែលបណ្តាលឱ្យប្រទេសជាច្រើនត្រូវប្រឈមមុខនឹងការដួលរលំនៃប្រព័ន្ធសុខាភិបាលដោយសារតែបញ្ហាហួសពីកំរិត។
អង្គការសុខភាពពិភពលោក (WHO) ព្រមានថាជំងឺ Covid-19 អាចបណ្តាលឱ្យប្រព័ន្ធសុខាភិបាលដួលរលំដោយសារតែការហួសពីកំរិត - ảnh 1 លោក Tedros Adhanom Ghebreyeusus អគ្គនាយកអង្គការសុខភាពពិភពលោក (រូបថត៖ Reuters)

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២៣ ខែតុលា លោក Tedros Adhanom Ghebreyeusus អគ្គនាយកអង្គការសុខភាពពិភពលោក បានឲ្យដឹងថា ប្រទេសជាច្រើនកំពុងមើលឃើញការកើនឡើងនូវករណីឆ្លងជំងឺរាតត្បាតយ៉ាងឆាប់រហ័ស ហើយប្រការនេះបាននាំមកនូវបញ្ហាមន្ទីរពេទ្យនិងបន្ទប់ថែទាំសុខភាពពិសេស (ICU) ត្រូវប្រតិបត្តិការយ៉ាងខ្ពស់ហួសពីកំរិតផងដែរ ។ 

 ទន្ទឹមនឹងនេះដែរលោក Tedros Adhanom Ghebreyeusus ក៏បានអំពាវនាវឲ្យថ្នាក់ដឹកនាំនៅលើពិភពលោកឱ្យចាត់វិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់ការកើនឡើងនៃអត្រាស្លាប់ក៏ដូចជាបញ្ហាដួលរលំនៃប្រព័ន្ធសុខាភិបាល តាមរយៈវិធានការណ៍បង្ការជំងឺរាតត្បាតនានា ដូចជាការធ្វើតេស្ត ការតាមដានករណីប៉ះពាល់ជំងឺឆ្លង និងការ ដាក់ឱ្យនៅដាច់ដោយឡែកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ