អង្គការសុខភាពពិភពលោក៖ របាយការណ៍អំពីប្រភពដើមនៃវីរុស SARS-CoV-2 នឹងត្រូវចេញ ផ្សាយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ

(VOVWORLD) - ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់អង្គការសុខភាពពិភពលោក លោក Peter Ben Embarek អ្នកជំនាញខាងសុខភាពពិភពលោក និងជាប្រធានក្រុមស៊ើបអង្កេតរបស់ អង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសចិនបានបញ្ជាក់ថាទីភ្នាក់ងារនេះកំពុងតែផ្ទៀងផ្ទាត់ទិន្នន័យនិងបកប្រែរបាយការណ៍នេះ។ 

អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ២៧ ខែមីនាបានឲ្យដឹងថារបាយការ ណ៍លម្អិតស្តីពីការស៊ើបអង្កេតនៅទីក្រុង Wuhan ប្រទេសចិនដើម្បីស្វែងរកប្រភពដើម នៃជំងឺរាតត្បាត Covid-19 ដែល ត្រូវបានគេរំពឹងថានឹងត្រូវចេញផ្សាយក្នុងរយៈពេល ប៉ុម្មានថ្ងៃនាពេលខាងមុខ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់អង្គការសុខភាពពិភពលោក លោក Peter Ben Embarek អ្នកជំនាញខាងសុខភាពពិភពលោក និងជាប្រធានក្រុមស៊ើបអង្កេតរបស់ អង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសចិនបានបញ្ជាក់ថាទីភ្នាក់ងារនេះកំពុងតែផ្ទៀងផ្ទាត់ទិន្នន័យនិងបកប្រែរបាយការណ៍នេះ។ ទន្ទឹមនឹងនេះដែរ លោក Mike Ryan ប្រធាន កម្មវិធីសុខភាពគ្រាអាសន្នរបស់អង្គការសុខភាពពិភពលោក បានឲ្យដឹងថារបាយការណ៍ ដំបូងនឹងត្រូវបញ្ជូនទៅប្រទេសជាសមាជិកដើម្បីពិភាក្សាមុនពេលត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ មុននោះ WHO ត្រូវបានគេរំពឹងថានឹងចេញផ្សាយរបាយការណ៍នេះនៅថ្ងៃទី ១៦ ខែមីនា បន្ទាប់ពីរបាយការណ៍មួយត្រូវបានគេរំពឹងថានឹងត្រូវបានលុបចោលក្នុងបរិបទ ដែល ភាពតានតឹងរវាងចិននិងសហរដ្ឋអាមេរិកនៅជុំវិញបញ្ហាតម្លាភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ