អង្គការសុខភាពពិភពលោកសន្និដ្ឋានថា “មានលទ្ធភាពតិចតួចណាស់” ដែល​វីរុស Sars-CoV-2 លេចធ្លាយចេញពីបន្ទប់ពិសោធន៍

(VOVWORLD) - សម្មតិកម្មខ្ពស់បំផុតនាបច្ចុប្បន្ននេះគឺ វីរុសបានចម្លងមកមនុស្សតាមរយៈភ្នាក់ងារកណ្ដាល ដែលមិនទាន់បានកំណត់។
អង្គការសុខភាពពិភពលោកសន្និដ្ឋានថា “មានលទ្ធភាពតិចតួចណាស់” ដែល​វីរុស Sars-CoV-2 លេចធ្លាយចេញពីបន្ទប់ពិសោធន៍ - ảnh 1អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus (រូបថត៖ TTXVN)

នៅក្នុងសន្និសីទកាសែត ដេលបានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី ២៩ ខែមិនា នៅទីស្នាក់ការអង្គការសុខភាពពិភពលោក (WH0) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នោះ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍ថា បន្ទាប់ពីរយៈពេលរង់ចាំជាយូរមកហើយ របាយការណ៍ស្តីពីលទ្ធផលនៃការស៊ើបអង្កេតប្រភពដើមវីរុស Sars-CoV-2 របស់អង្គការសុខភាពពិភពលោកនៅប្រទេសចិនកាលពីខែមករាឆ្នាំនេះត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី ៣០ ខែមីនា នៅលើគេហទំព័ររបស់អង្គការនេះ បន្ទាប់ពីបានជូនដំណឹងដល់បណ្ដាប្រទេសជាសមាជិក។ បន្ទាប់ពីរបាយការណ៍ផ្លូវការត្រូវបានចេញផ្សាយអ្នកជំនាញអន្តរជាតិក៏មានគម្រោងធ្វើសន្និសីទកាសែតមួយដើម្បីពិភាក្សានិងឆ្លើយសំណួរទាំងអស់ទាក់ទងនឹងខ្លឹមសារលម្អិតនៃរបាយការណ៍។ អង្គការសុខភាពពិភពលោកវាយតម្លៃថា ការដែលវីរុសបានលេចចេញពីបន្ទប់ពិសោធន៍ គឺ ថា “មានលទ្ធភាពតិចតួចណាស់” ហើយសម្មតិកម្មខ្ពស់បំផុតនាបច្ចុប្បន្ននេះគឺ វីរុសបានចម្លងមកមនុស្សតាមរយៈភ្នាក់ងារកណ្ដាល ដែលមិនទាន់បានកំណត់។ អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានចាត់ទុកថា៖

“សម្មតិកម្មទាំងអស់ត្រូវបាននាំចេញ ហើយចាំបាច់ត្រូវមានការសិក្សាស្រាវជ្រាវ យ៉ាងស៊ីជម្រៅ និងលើគ្រប់ជ្រុងជ្រោយថែមទៀត ។ ជាការពិតខ្ញុំនឹងនិយាយបន្ថែមទៀត បន្ទាប់ពីពេលធ្វើការពិនិត្យនិងវាយតំលៃលើរបាយការណ៍នេះផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ