អង្គការសុខភាពពិភពលោកអំពាវនាវ ដល់ប្រទេសនានាឲ្យពិនិ​ត្យលើ​គ្រប់ករណី​សង្ស័យផ្ទុក COVID-19

(VOVWORLD) - អគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានថ្លែងថា ពិភពលោកមិនអាចទប់ស្កាត់ការរាតត្បាតនេះបានឡើយ បើសិនជាមិនធ្វើតេស្តលើករណីសង្ស័យ។
អង្គការសុខភាពពិភពលោកអំពាវនាវ ដល់ប្រទេសនានាឲ្យពិនិ​ត្យលើ​គ្រប់ករណី​សង្ស័យផ្ទុក COVID-19 - ảnh 1 អ្នកជំងឺម្នាក់ត្រូវបានគេយកទៅធ្វើតេស្តឈាមនៅមន្ទីរពេទ្យមួយក្នុងទីក្រុង Wuhan ប្រទេសចិន (រូបថត៖ THX / TTXVN)

អង្គការសុខភាពពិភពលោក អំពាវ នាវដល់ប្រទេសនានាឲ្យពិនិត្យលើ ក រណី សង្ស័យមានផ្ទុក COVID-19 ទាំងអស់ ហើយចាត់ទុកថា នេះគឺជាកិច្ចការ ដែលមានសារៈសំខាន់ ខណៈដែលគិតត្រឹមពេលនេះ ករណីឆ្លងឆ្លង និងស្លាប់សរុប នៅលើពិភពលោកបានកើនឡើងខ្ពស់ជាង ករណីឆ្លង និងស្លាប់សរុបនៅចិនដីគោក។

ថ្លែងនាថ្ងៃទី ១៦ ខែមិនា នៅក្នុងសន្និសីទសារព័ត៌មាន តាមអនឡាញ ពីទីស្នាក់ការ អង្គការសហប្រជាជាតិនៅ ទីក្រុងហ្សឺណែវប្រទេសស្វីសនោះ អគ្គនាយកអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានថ្លែងថា ពិភពលោកមិនអាចទប់ស្កាត់ការរាតត្បាតនេះបានឡើយ បើសិនជាមិនធ្វើតេស្តលើករណីសង្ស័យ។ ប្រមុខអង្គការសុខភាពពិភពលោកក៏បានព្រមានផងដែរថា អង្គការនេះមិនទាន់សង្កេតឃើញនូវការប្រតិកម្មឲ្យសមស្របក្នុងការធ្វើតេស្ត ការដាក់ឲ្យនៅដាច់ដោយឡែក និងកំណត់ មនុស្សដែលប៉ះពាល់ជាមួយអ្នកជំងឺ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ