អង្គការសាសនានានារួមដៃគ្នាជួយឧបត្ថម្ភដល់មូលនីធិដើម្បីជនក្រីក្រ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ ខែតុលា លេខាមជ្ឈឹមបក្ស ប្រធានគណៈកម្មា ធិការរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានទទួលប្រាក់ឧបត្ថម្ភចំនួនជាង ៣ ពាន់លានដុង ពីបុគ្គល់និងអង្គការសាសនានានា។ 
អង្គការសាសនានានារួមដៃគ្នាជួយឧបត្ថម្ភដល់មូលនីធិដើម្បីជនក្រីក្រ - ảnh 1 ទិដ្ឋភាពនៃពិធីទទួលប្រាក់ឧបត្ថម្ភ 

តំណាងអង្គការសាសនា ព្រះដេជ្ជគុណ Thich Bao Nghiem អនុប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈ កម្មាធិការផ្សព្វផ្សាយធម៌ នៃមជ្ឈឹមសមាគមព្រះពុទ្ធសាស នាវៀតណាម បានមានពុទ្ធដីការថា៖ ដើម្បីជួយជ្រោមជ្រែងខែធ្វើសកម្មភាព ដើម្បី ជនក្រីក្រ ដោយគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាមបំផុសឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ អង្គការសាសនាទាំងអស់ សុទ្ធតែឆ្ពោះទៅរណសិរ្សជានិច្ច ដោយគោលបំណង រួមដៃជាមួយបក្ស រដ្ឋនិងរណសិរ្សមាតុភូមិ ដើម្បីជួយជនក្រីក្រលើទូទាំងប្រទេស មានប្រភពកម្លាំងឈានដល់រួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Thanh Man មានបំណង ចង់ឲ្យសាសនាទាំងអស់ នឹងមានសកម្មភាពមនុស្សធម៌ឲ្យបានច្រើនថែមទៀត ដើម្បីរួមកម្លាំងកាយចិត្តជាមួយបក្សនិងរដ្ឋ ជំនះពុះពាររាល់ការលំបាក រួមចំណែកស្ថិរភាពជីវភាពរស់នៅ និងធានាសន្តិសុខសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ