អង្គការសហប្រជាជាតិ នឹងធ្វើពិធីរំលឹកវិញ្ញាក្ខ័ន្ឌជនរងគ្រោះនៃសង្គ្រាមលោកលើកទី ២

(VOVWORLD) - មហាសន្និបាតអង្គការសហប្រជាជាតិ (អ. ស.ប) កាលពីថ្ងៃទី ៥ ខែវិច្ឆិកាបានសម្រេចចិត្តបើកកិច្ចប្រជុំមួយនៅថ្ងៃទី ១ ខែធ្នូ ខាងមុខនេះ ដើម្បីរំលឹកវិញ្ញា  ក្ខ័ន្ធជនរងគ្រោះទាំងអស់នៃសង្គ្រាមលោកលើកទី ២ ដែលបានបញ្ចប់កាលពី ៧៥ ឆ្នាំមុន។
អង្គការសហប្រជាជាតិ នឹងធ្វើពិធីរំលឹកវិញ្ញាក្ខ័ន្ឌជនរងគ្រោះនៃសង្គ្រាមលោកលើកទី ២ - ảnh 1 ទិដ្ឋភាពនៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (រូបថត៖ VNA)

សេចក្តីសម្រេចចិត្តនេះត្រូវបានពង្រាងដោយប្រទេសរុស្ស៊ី ដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ តាមរយៈការឯកភាពគ្នា បន្ទាប់ពីប្រទេសជាសមាជិកទាំងអស់ បានបោះឆ្នោតដកសំណេរមួយនៅក្នុងសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តនេះ ដែលសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងប្រទេសសមាជិកអឺរ៉ុបមួយចំនួន ទៀតបានសំដែងការប្រឆាំងជំទាស់។

សេចក្តីសម្រេចចិត្តបានសង្កត់ធ្ងន់ថា ជ័យជំនះក្នុងសង្គ្រាមលោកលើកទី ២ គឺជា“ កេរ្តិ៍ដំណែលរួមមួយ” របស់ប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងអស់។

សេចក្តីសម្រេចចិត្តនេះក៏បានបញ្ជាក់ពីសារៈសំខាន់នៃការអភិរក្ស និងមិនធ្វើឱ្យខូចខាត ឬបំផ្លិចបំផ្លាញដល់វិមាននានា ដែលត្រូវបានបង្កើតឡើងដើម្បីរំលឹកវិញ្ញាក្ខ័ន្ធប្រយុទ្ធជនក្នុងសង្គ្រាមលោកលើកទី ២ នោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ