អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក អំពាវនាវ​ឱ្យ​បញ្ចប់​ការ​ហ៊ុំព័ទ្ធ​ប្រេងនៅលីប៊ី

(VOVWORLD) - កាលពីថ្ងៃទី ៧ ខែមីនា អង្គការសហប្រជាជាតិ និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសលីប៊ី បានអំពាវនាវឱ្យក្រុមប្រដាប់អាវុធមួយក្រុមលុបចោលបទហ៊ុំព័ទ្ធនៅអណ្ដូងប្រេងធំៗចំនួន ២ ក្នុងបរិបទ ដែលវិបត្តិនយោបាយកំពុងកើនឡើងនៅប្រទេសអាហ្វ្រិកខាងជើងនេះ។ 
អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក អំពាវនាវ​ឱ្យ​បញ្ចប់​ការ​ហ៊ុំព័ទ្ធ​ប្រេងនៅលីប៊ី - ảnh 1រោងចក្រប្រេង Brega ភាគខាងលិចនៃទីក្រុង Benghazi ប្រទេសលីប៊ី (រូបថត៖ AFP/VNA)

មុននេះ សម្ព័ន្ធក្រុមហ៊ុនប្រេងជាតិលីប៊ី (NOC) កាលពីថ្ងៃទី ៦ មិនា បានឲ្យដឹងថា ប្រតិបត្តិការផលិតកម្មប្រែងត្រូវបានផ្អាកនៅតាមអណ្ដូងប្រែង Al-Sharara និង Al-Fil បន្ទាប់ពីខ្មាន់កាំភ្លើងបានកាត់ផ្តាច់បំពង់បង្ហូរប្រេងរបស់សម្ព័ន្ធក្រុមក្រុមហ៊ុនប្រេង។ លោកស្រី Stephanie Williams ទីប្រឹក្សាពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ស្តីពីប្រទេសលីប៊ី បានឲ្យដឹងថាលោកកំពុងយកចិត្តទុកដាក់តាមដានរាល់របាយការណ៍ស្ដីពីករណីនេះ ហើយការទប់ស្កាត់ការផលិតប្រេងនឹងបង្អត់ប្រភពចំណូលដ៏សំខាន់របស់ប្រជាជនលីប៊ីទាំងមូល ហើយបទហ៊ុំព័ទ្ធប្រែងគប្បីត្រូវបានលុបចោល។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅលីប៊ី Richard Norland ក៏បានអំពាវនាវឱ្យលុបចោលជាបន្ទាន់បទហ៊ុំព័ទ្ធនេះផងដែរ។

សូមបញ្ជាក់ដែរថា លីប៊ីបានឆ្លងកាត់ភាពចលាចលអស់រយៈពេលមួយទសវត្សរ៍ចាប់តាំងពីការបះបោរនៅឆ្នាំ ២០១១ ដែលបានផ្តួលរលំមេដឹកនាំ Moamer Gadhafi ។ បណ្ដាមូលដ្ឋានដំឡើងប្រេងរបស់ប្រទេសនេះតែងតែរងការវាយប្រហារ ឬហ៊ុំព័ទ្ធពីសំណាក់ក្រុមប្រដាប់អាវុធ ដើម្បីស្វែងរកសម្បទានអំពីការងារធ្វើ ឬប្រាក់ចំណូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ