អង្គការសហប្រជាជាតិ ផ្តល់អាទិភាពដល់មន្ទីរពេទ្យលីបង់

(VOVWORLD) - នាថ្ងៃទី ៥ ខែសីហា អង្គការសហប្រជាជាតិ (អ. ស. ប) បានឲ្យដឹងថាកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរលីបង់ ដើម្បីជួយឧបត្ថម្ភនូវវិធានការណ៍ជំនះពុះពារផលវិបាកក្រោយពីករណីផ្ទុះដ៏កក្រើកនៅទីក្រុង Beirut។
អង្គការសហប្រជាជាតិ ផ្តល់អាទិភាពដល់មន្ទីរពេទ្យលីបង់ - ảnh 1 ការផ្ទុះបានបំផ្លាញតំបន់ធំមួយនៃរដ្ឋធានី Beirut។ (រូបថត៖  TTXVN )

អ្នកនាំពាក្យរងនៃអគ្គលេខាធិការរង អ. ស. ប លោក Farhan Haq បានឲ្យដឹងថាការផ្តល់ជំនួយឧបត្ថម្ភសម្រាប់មន្ទីរពេទ្យនិងរាល់វិធានការព្យាបាលអ្នករងរបួសគឺជាអាទិភាពចម្បងនៃអង្គការនេះ។

អង្គការសុខភាពពិភពលោក (WHO) កំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលលីបង់ ដើម្បីធ្វើការវាយតម្លៃចំពោះមណ្ឌលសុខភាពនៅ Beirut ។

នាបច្ចុប្បន្ន អ្នកជំនាញនៃ អ. ស.ប និងប្រទេសសមាជិកជាច្រើន ត្រូវបានបញ្ជូនទៅកាន់ទីក្រុង Beirut ដើម្បីជួយឧបត្ថម្ភក្នុងការឆ្លើយតបជាបន្ទាន់ហេតុការណ៍នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ