អង្គការសហប្រជាជាតិ៖ ពិភពលោកមិនសម្រេចបានវឌ្ឍនភាពអំពីសមភាព​យេនឌ័រក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ

(VOVWORLD) - របាយការណ៍បានសង្គត់ធ្ងន់ថា បើទោះបីជាចលនាសង្គម និងក្រុមសកម្មភាពដើម្បីសិទ្ធិរបស់ស្ត្រីកើនឡើង ប៉ុន្តែស្តង់ដារសង្គម ដែលមានលក្ខណៈរើសអើង និងវិបត្តិអភិវឌ្ឍន៍មនុស្សកាន់តែធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតកូវីដ ១៩ បានបណ្ដាលឲ្យស្ត្រីបាត់បង់ប្រាក់ចំណូល និងរារាំងដំណើរការដោះស្រាយបញ្ហាវិសមភាព។
អង្គការសហប្រជាជាតិ៖ ពិភពលោកមិនសម្រេចបានវឌ្ឍនភាពអំពីសមភាព​យេនឌ័រក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ - ảnh 1អ្នកគាំទ្រស្ត្រីអ៊ីរ៉ង់មើលការប្រកួតរវាងក្លឹប Tehran Esteghlal និងក្លឹប Mes Kerman នៅកីឡដ្ឋាន Azadi ក្នុងទីក្រុង Tehran។ រូបថត៖ AFP/VNA

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិចេញផ្សាយនាថ្ងៃទី ១២ មិថុនាបានឲ្យដឹងថា ការជំរុញសមភាពយេនឌ័រមិនសម្រេចបានវឌ្ឍនភាពក្នុងទសវត្សរ៍កន្លងទៅ នៅពេលដែលការរើសអើងវប្បធម៌បន្តរារាំងដល់ការប្រគល់សិទ្ធិដល់ស្ត្រី ហើយបណ្ដាលឲ្យពិភពលោកពិបាកសម្រេចបានគោលដៅរបស់អង្គការសហប្រជាជាតិស្ដីពីសមភាពយេនឌ័រនាឆ្នាំ ២០៣០។ របាយការណ៍បានសង្គត់ធ្ងន់ថា បើទោះបីជាចលនាសង្គម និងក្រុមសកម្មភាពដើម្បីសិទ្ធិរបស់ស្ត្រីកើនឡើង ប៉ុន្តែស្តង់ដារសង្គម ដែលមានលក្ខណៈរើសអើង និងវិបត្តិអភិវឌ្ឍន៍មនុស្សកាន់តែធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតកូវីដ ១៩ បានបណ្ដាលឲ្យស្ត្រីបាត់បង់ប្រាក់ចំណូល និងរារាំងដំណើរការដោះស្រាយបញ្ហាវិសមភាព។ លើសពីនេះ របាយការណ៍ក៏បានកត់សម្គាល់ថាប្រជាជនចំនួន ៥០% នៅលើពិភពលោកបានចាត់ទុកថា បុរសជាអ្នកដឹកនាំនយោបាយល្អប្រសើរជាង ខណៈដែល ៤៣% ចាត់ទុកថាបុរសដឹកនាំសហគ្រាសគឺល្អប្រសើរជាង។ អ្នកជំនាញជាច្រើនមានជំជឿជាក់ថា ចាំបាច់ត្រូវផ្លាស់ប្ដូរការរើសអើងអំពីសមភាពយេនឌ័រ និងស្តង់ដារសង្គមប៉ុន្តែគោលដៅចុងក្រោយគឺការផ្លាស់ប្តូរទំនាក់ទំនងអំណាចរវាងបុរស និងស្ត្រី ក៏ដូចជារវាងមនុស្សជាមួយមនុស្សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ