អង្គការសហប្រជាជាតិចេញរបាយការណ៍ស្តីពីផលប៉ះពាល់នៃការឡើងកំដៅផែនដី

(VOVWORLD) - របាយការណ៍នេះត្រូវបានអនុម័តនៅថ្ងៃទី ២៧ ខែកុម្ភៈ បន្ទាប់ពីការពិភាក្សាពីរសប្តាហ៍។

អង្គការសហប្រជាជាតិចេញរបាយការណ៍ស្តីពីផលប៉ះពាល់នៃការឡើងកំដៅផែនដី - ảnh 1ឧស្ម័នហៀរចេញពីរោងចក្រចម្រាញ់ប្រេងក្នុងទីក្រុងហ៊ូស្តុន រដ្ឋតិចសាស់ (សហរដ្ឋអាមេរិក) ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២០ (រូបថត៖ AFP/TTXVN)

ប្រទេសជិត ២០០ បានយល់ស្របនឹងរបាយការណ៍សំខាន់របស់អង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ដែលរៀបរាប់លម្អិតអំពីផលប៉ះពាល់កាន់តែខ្លាំងឡើងនៃកំដៅផែនដី។ របាយការណ៍នេះត្រូវបានអនុម័តនៅថ្ងៃទី ២៧ ខែកុម្ភៈ បន្ទាប់ពីការពិភាក្សាពីរសប្តាហ៍។

របាយការណ៍នេះបង្ហាញពីផលប៉ះពាល់ដែលបានវាស់វែងជាក់ស្តែងនៃការឡើងកំដៅផែនដីលើការផុតពូជនៃប្រភេទសត្វ ការដួលរលំនៃប្រព័ន្ធអេកូឡូស៊ី ជំងឺដែលទាក់ទងនឹងមូស រលកកំដៅដ៏សាហាវ និងច្រើនទៀត កង្វះទឹក និងការថមថយទិន្នផលដំណាំ។ យ៉ាងណាមិញ ក្នុងឆ្នាំ ២០២១ តែមួយប៉ុណ្ណោះ ពិភពលោកបានឃើញនូវទឹកជំនន់ដែលមិនធ្លាប់មានពីមុនមក កំដៅខ្លាំង និងភ្លើងឆេះព្រៃនៅលើទ្វីបទាំងបួន។

សូមគូសបញ្ជាក់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុដែលបានបណ្តាប្រទេស ចុះហត្ថលេខាកាលពីឆ្នាំ ២០១៥ អំពាវនាវឱ្យកំណត់ការកើនឡើងនៃសីតុណ្ហភាពផែនដីឱ្យនៅខាងក្រោម ២ អង្សារសេ ហើយយកល្អបំផុតគឺស្ថិតក្នុងកម្រិត ១,៥ អង្សារសេ។ ប៉ុន្តែ មានលទ្ធភាពថា សីតុណ្ហភាពផែនដីអាចនឹងកើនលើកពីកម្រិត ១,៥ អង្សាសេ ក្នុងទស្សវត្តន៍ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ