អង្គការសហប្រជាជាតិជ្រើសរើសយកឆ្នាំ២០២១ជាឆ្នាំអន្តរជាតិស្ដីពីសេដ្ឋកិច្ចច្នៃប្រឌិតសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

(VOVWORLD) - សេចក្តីសម្រេចចិត្តនេះបានអំពាវនាវឱ្យ សហគមន៍អន្តរជាតិគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការចូលរួមនិងទទួលបានអត្ថប្រយោជន៍ពីវិស័យអភិវឌ្ឍន៍ប្រកបដោយថាមវ័ន្ត
អង្គការសហប្រជាជាតិជ្រើសរើសយកឆ្នាំ២០២១ជាឆ្នាំអន្តរជាតិស្ដីពីសេដ្ឋកិច្ចច្នៃប្រឌិតសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព - ảnh 1 កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (រូបថតៈ AFP / TTXVN)

នាថ្ងៃទី១៩ខែធ្នូមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្ដីលើសម្រេចចិត្តមួយដែលប្រកាសយកឆ្នាំ២០២១ជាឆ្នាំអន្តរជាតិស្ដីពីសេដ្ឋកិច្ចច្នៃប្រឌិតសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

សេចក្តីសម្រេចចិត្តនេះបានអំពាវនាវឱ្យសហគមន៍អន្តរជាតិគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការចូលរួមនិងទទួលបានអត្ថប្រយោជន៍ពីវិស័យអភិវឌ្ឍន៍ប្រកបដោយថាមវ័ន្ត ទន្ទឹមនឹងនោះ ជំរុញនិងការពារឧស្សាហកម្មច្នៃប្រឌិតរួមទាំងការអនុវត្តយុទ្ធសាស្រ្តដើម្បីការពារនិងអនុវត្តកម្មសិទ្ធិបញ្ញាឲ្យបានសមស្រប។សេចក្ដីសម្រេចចិត្តក៏ទទួលស្គាល់តួនាទីនៃខឿនសេដ្ឋកិច្ចច្នៃប្រឌិតក្នុងការបង្កើតការងារនិងប្រាក់ចំណូលសមរម្យជួយកសាងសហគ្រាសភាពច្នៃប្រឌិតនិងការប្ដូរថ្មី ហើយជំរុញឲ្យការបង្កើតនិងអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមដើម្បីជំរុញការប្ដូរថ្មីនិងបង្កើតសមត្ថភាពមនុស្សលើកកម្ពស់ការចូលរួមរបស់សមាសភាគសង្គមនិងកាត់បន្ថយភាពក្រីក្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ