អង្គការសហប្រជាជាតិបង្កលក្ខណៈងាយស្រួលសម្រាប់កូរ៉េខាងត្បូង និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េក្នុងការត្រួតពិនិត្យខ្សែផ្លូវរថភ្លើងរួម

(VOVWORLD) -នាថ្ងៃទី ២៣ ខែវិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិបានសម្រេចលើកលែងបទដាក់ទណ្ឌកម្ម ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ប្រទេសកូរ៉េទាំងពីរធ្វើការត្រួតពិនិត្យ សំដៅតភ្ជាប់ ខ្សែផ្លូវរថភ្លើងអន្តរកូរ៉េឡើងវិញ។
អង្គការសហប្រជាជាតិបង្កលក្ខណៈងាយស្រួលសម្រាប់កូរ៉េខាងត្បូង និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េក្នុងការត្រួតពិនិត្យខ្សែផ្លូវរថភ្លើងរួម - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (TTXVN)

សេចក្ដីសម្រេចលើកលែងបទដាក់ទណ្ឌកម្មពោលខាងលើ ត្រូវបានគណៈកម្មាធិការដាក់ទណ្ឌកម្មលើសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិធ្វើការអនុម័ត ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ការត្រួតពិនិត្យ និងពិធីបើកការដ្ឋានសាងសង់មុនឆ្នាំ២០១៩ ផងដែរ។

មុននេះ កូរ៉េខាងត្បូងបានស្នើឲ្យលើកលែងបទដាក់ទណ្ឌកម្ម ដើម្បីដឹកជញ្ជូនប្រេង និងសម្ភារចាំបាច់ផ្សេងទៀតសម្រាប់ការត្រួតពិនិត្យលើខ្សែផ្លូវរថភ្លើងនៅសារធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ