អង្គការសហប្រជាជាតិ​បានវាយតម្លៃស្ថានភាពនៅស៊ូដង់គឺជា "សោកនាដកម្ម"

(VOVWORLD) - នាថ្ងៃទី ២ ឧសភា អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាមនុស្សធម៌ លោក Martin Griffiths បានមកដល់ប្រទេសស៊ូដង់ក្នុងបរិបទដែលវិបត្តិមនុស្សធម៌កំពុងតែអាក្រក់ទៅៗនៅប្រទេសនេះ។ 
អង្គការសហប្រជាជាតិ​បានវាយតម្លៃស្ថានភាពនៅស៊ូដង់គឺជា ជនភៀសខ្លួនស៊ូដង់នៅប្រទេសឆាដជិតខាង។ រូបថត៖ UNHCR

មុននោះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានបញ្ជូនលោក Martin Griffiths ទៅកាន់ប្រទេសអាហ្វ្រិកភាគឦសាននេះ សំដៅស្វែងរកវិធីផ្តល់ជំនួយឧបត្ថម្ភភ្លាមៗដល់មនុស្សរាប់លាននាក់ដែលមានជីវភាពរស់នៅត្រូវច្របូកច្របល់ដោយសង្គ្រាមដែលកំពុងប្រព្រឹត្តទៅ។ យោងតាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិ ទំហំនិងល្បឿននៃឧប្បត្តិហេតុដែលកំពុងកើតឡើងនៅស៊ូដង់គឺមិនធ្លាប់មានពីមុនមក ដែលត្រូវបានចាត់ទុកថា ជាសោកនាដកម្ម បណ្តាលឱ្យជីវភាពរស់នៅរបស់មនុស្សរាប់លាននាក់ត្រូវច្របូកច្របល់។

ស្ថានភាពនៅស៊ូដង់បានកើនឡើងក្នុងបរិបទនៃការខ្វែងគំនិតគ្នារវាងកងទ័ពរដ្ឋាភិបាលស៊ូដង់និងក្រុមឧទ្ទាម FRS។ មកទល់ពេលនេះ មានមនុស្សយ៉ាងហោចណាស់ ៥២៨ នាក់បានស្លាប់ និងប្រមាណ ៤៦០០ នាក់ផ្សេងទៀតរងរបួស ប៉ុន្តែនេះមិមែនជាតួលេខចុងក្រោយនៅឡើយទេ។ កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិបានព្រមានថា ជម្លោះអាចរុញមនុស្សរាប់លាននាក់ធ្លាក់ចូលទៅក្នុងភាពអត់ឃ្លាននៅស៊ូដង់ ហើយបច្ចុប្បន្នមានមនុស្សរហូតដល់ ១៥ លាននាក់កំពុងត្រូវការជំនួយដើម្បីជំនះភាពអត់ឃ្លាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ