អង្គការសហប្រជាជាតិប្រកាសរក្សាជំនួយឧបត្ថម្ភសម្រាប់អាហ្វហ្គានីស្ថាន

(VOVWORLD) - អង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៩ ខែធ្នូបានប្រកាសថា ខ្លួននឹងមិនបញ្ឈប់ការផ្តល់ជំនួយឧបត្ថម្ភសម្រាប់ប្រទេសអាហ្វហ្គានីស្ថានទេ បើទោះបីជារដ្ឋាភិបាលតាលីបង់បានហាមឃាត់ស្ត្រីមិនឱ្យធ្វើការក្នុងវិស័យសង្គ្រោះរបស់ប្រទេសអាស៊ីភាគនិរតីក៏ដោយ។

អង្គការសហប្រជាជាតិប្រកាសរក្សាជំនួយឧបត្ថម្ភសម្រាប់អាហ្វហ្គានីស្ថាន - ảnh 1ស្ត្រីនិងកុមារធ្វើចលនានៅតាមដងផ្លូវក្នុងក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ (រូបភាព៖ AFP/TTXVN)

ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសអាហ្វហ្គា នីស្ថាន លោក Ramiz Alakbarov បានបញ្ជាក់ថា អ្នកសម្របសម្រួល ផ្នែកសង្គ្រោះបន្ទាន់របស់អង្គ ការសហប្រជាជាតិ និងមន្ត្រីអង្គការសហប្រជាជាតិនឹងធ្វើដំណើរទៅកាន់ប្រទេសអាហ្វហ្គានីស្ថានក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ដើម្បីពិភាក្សាអំពីស្ថានភាពមនុស្សធម៌ជាមួយរដ្ឋាភិបាលតាលីបង់។ បើតាមលោករូបនេះ វិធីល្អបំផុតក្នុងការស្វែងរកដំណោះស្រាយ គឺមិនត្រូវដាក់សម្ពាធទេ ប៉ុន្តែត្រូវពិភាក្សាជាមួយរដ្ឋាភិបាលតាលីបង់ទៀតសោត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ