អង្គការសហប្រជាជាតិប្រារព្ធទិវាបុណ្យវិសាខបូជាអន្តរជាតិ

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអះអាងនូវតម្លៃដ៏ថ្លៃថ្លានៃសាររបស់ព្រះពុទ្ធ ស្ដីពីសាមគ្គីភាព ជាពិសេសក្នុងបរិបទ ដែលពិភពលោក កំពុងប្រឈមមុខនឹងបញ្ហាសាកល្បងនៃជំងឺរាតត្បាត COVID – 19 ។
អង្គការសហប្រជាជាតិប្រារព្ធទិវាបុណ្យវិសាខបូជាអន្តរជាតិ - ảnh 1 អង្គការសហប្រជាជាតិប្រារព្ធទិវាបុណ្យវិសាខបូជាអន្តរជាតិ

អង្គការសហប្រជាជាតិ កាលពីថ្ងៃទី២ ខែកក្កដា បានប្រារព្វបុណ្យវិសាខបូ ជាអន្តរជាតិ តាមរយៈប្រព័ន្ធវីដេអូ ដោយមានការចូលរួមរបស់ប្រធានមហាសន្និបាត អគ្គលេខាធិការអង្គការសហប្រជាជាតិ និងរដ្ឋមន្ដ្រីការបរទេសស្រីលង្កា។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអះអាងនូវតម្លៃដ៏ថ្លៃថ្លានៃសាររបស់ព្រះពុទ្ធ ស្ដីពីសាមគ្គីភាព ជាពិសេសក្នុងបរិបទ ដែលពិភពលោក កំពុងប្រឈមមុខនឹងបញ្ហាសាកល្បងនៃជំងឺរាតត្បាត COVID – 19 ។

ចំណែកឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងនូវគុណតម្លៃនៃ ព្រះពុទ្ធសាសនា ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខ នឹងបញ្ហាសាកល្បងជាច្រើននាបច្ចុប្បន្ន ដូចជាជម្លោះ បម្រែបម្រួលអាកាសធាតុ និងជំងឺរាតត្បាត COVID – 19។ ទន្ទឹមនឹងនេះ លោក Dang Dinh Quy បានសង្កត់ធ្ងន់ទៅលើស្មារតីទទួលខុសត្រូវរួម សំដៅពិភពលោកមួយប្រកបដោយក្ដីមេត្តាករុណា ដើម្បីបញ្ចប់ និងទប់ស្កាត់អំពើហឹង្សា និងភាពតានតឹង ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍រួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ