អង្គការសហប្រជាជាតិពន្យាពេលបទហ៊ុំព័ទ្ធអាវុធលើ សាធារណរដ្ឋអាហ្វ្រិកកណ្តាល

(VOVWORLD) - បទហ៊ុំព័ទ្ធត្រូវបានពន្យាពេល ដោយទទួលបានសម្លេងគាំទ្រចំនួន ១០ សម្លេង អនុប្បវាទ ចំនួន ៥ ក្នុងបរិបទដែលការប៉ះទង្គិចគ្នានៅតែបន្តនៅក្នុងសាធារណរដ្ឋ អាហ្វ្រិកកណ្តាល។

អង្គការសហប្រជាជាតិពន្យាពេលបទហ៊ុំព័ទ្ធអាវុធលើ សាធារណរដ្ឋអាហ្វ្រិកកណ្តាល - ảnh 1ទិដ្ឋភាពនៅកិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីស្ថានភាពនៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល។ (រូបថត៖ TTXVN)
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៩ ខែកក្កដាបានពន្យា ពេលបទហ៊ុំព័ទ្ធអាវុធលើសាធារណរដ្ឋអាហ្រ្វិកកណ្តាលរយៈពេលមួយឆ្នាំបន្ថែមទៀតដោយសារតែព្រួយបារម្ភថា ស្ថានភាពនៅទីនេះ "នឹងបន្តគំរាមកំហែងដល់សន្តិសុខ ក្នុងតំបន់និងសន្តិភាពអន្តរជាតិ"។
បទហ៊ុំព័ទ្ធត្រូវបានពន្យាពេល ដោយទទួលបានសម្លេងគាំទ្រចំនួន ១០ សម្លេង អនុប្បវាទ ចំនួន ៥ ក្នុងបរិបទដែលការប៉ះទង្គិចគ្នានៅតែបន្តនៅក្នុងសាធារណរដ្ឋ អាហ្វ្រិកកណ្តាល។
អង្គការសហប្រជាជាតិបានដាក់បទហ៊ុំព័ទ្ធអាវុធលើសាធារណរដ្ឋអាហ្រ្វិក កណ្តាលចាប់តាំងពីឆ្នាំ២០១៣ បន្ទាប់ពីសម្ព័ន្ធភាពបណ្ដាក្រុមប្រដាប់អាវុធបានផ្តួល រំលំរបបប្រធានាធិបតី François Bozizé ហើយបានរុញច្រានប្រទេសចូលទៅក្នុង សង្រ្គាមស៊ីវិល។ ទោះជាយ៉ាងណាក៏ដោយ បទហ៊ុំព័ទ្ធនេះក្រោយមក ត្រូវបានបន្ធូរ បន្ថយយ៉ាងច្រើន ដោយសារតែរដ្ឋាភិបាលសាធារណៈរដ្ឋអាហ្រ្វិកកណ្តាលចាត់ទុកថា វិធានការនេះធ្វើឱ្យពួកគេជួបការលំបាកជាច្រើនប្រឆាំងនឹងកម្លាំងបះបោរ ដែលអាច ទិញអាវុធនៅលើផ្សារខ្មៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ