អង្គការសហប្រជាជាតិព្រមាន​ជម្លោះនៅស៊ូដង់​ បង្កវិបត្តិមនុស្សធម៌​នៅស៊ូដង់​ខាងត្បូង

(VOVWORLD) - លោកស្រី Marie-Helene Verney តំណាង UNHCR ប្រចាំនៅស៊ូដង់ខាងត្បូង បានឲ្យដឹងថា ប្រជាជនស៊ូដង់ខាងត្បូងរាប់លាននាក់បានរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ហើយការប្រយុទ្ធនៅស៊ូដង់កំពុងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចស៊ូដង់ខាងត្បូង។
អង្គការសហប្រជាជាតិព្រមាន​ជម្លោះនៅស៊ូដង់​ បង្កវិបត្តិមនុស្សធម៌​នៅស៊ូដង់​ខាងត្បូង - ảnh 1ប្រជាជនស៊ូដង់នៅមជ្ឈមណ្ឌលឆ្លងកាត់ UNHCR នៅជិតច្រកព្រំដែនក្នុងប្រទេសស៊ូដង់ខាងត្បូង។ រូបថត៖ រ៉យទ័រ

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នាថ្ងៃទី ១៥ ខែកក្កដាបានព្រមានក្នុងការស្ទង់មតិបឋមថា ជម្លោះដែលកំពុងប្រព្រឹត្តិទៅនៅស៊ូដង់កំពុងធ្វើឱ្យវិបត្តិមនុស្សធម៌ដែលធ្លាប់ធ្ងន់ធ្ងរនៅស៊ូដង់ខាងត្បូងចំពោះជនភៀសខ្លួន ក៏ដូចជាសហគមន៍ទទួល។ លោកស្រី Marie-Helene Verney តំណាង UNHCR ប្រចាំនៅស៊ូដង់ខាងត្បូង បានឲ្យដឹងថា ប្រជាជនស៊ូដង់ខាងត្បូងរាប់លាននាក់បានរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ហើយការប្រយុទ្ធនៅស៊ូដង់កំពុងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចស៊ូដង់ខាងត្បូង។ ការស្ទង់មតិសេដ្ឋកិច្ចសង្គមបានសរឲ្យឃើញថា  មនុស្សដែលត្រូវបង្ខំឱ្យភៀសខ្លួនទៅកាន់ស៊ូដង់ខាងត្បូង តែងតែទៅកាន់តំបន់ជនបទ ដែលមានសេវាកម្មមូលដ្ឋានមានកម្រិត អត្រាអត់មានការងារធ្វើខ្ពស់ កង្វះឱកាសសិក្សារៀនសូត្រ និងហេដ្ឋារចនាសម្ព័ន្ធអន់  ហើយកន្លែងស្នាក់នៅយ៉ាងច្រើនកុះករ។

យោងតាម UNHCR បានឲ្យដឹងថា ស៊ូដង់ខាងត្បូងមានជនភៀសខ្លួនជាង ៤៦០ ០០០ នាក់ ភាគច្រើនមកពីស៊ូដង់ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងអេត្យូពី។ របាយការណ៍បានបង្ហាញថា អសន្តិសុខស្បៀងអាហារនៅតែជាបញ្ហាចម្បងបំផុត ដោយមានគ្រួសារជនភៀសខ្លួន និងអ្នកស្រុកប្រហែល ៧៤%  បានឲ្យដឹងថាពួរគេរងភាពអត់ឃ្លានក្នុងខែមុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ