អង្គការសហប្រជាជាតិព្រមានពីគ្រោះមហន្តរាយមនុស្សធម៌នៅស៊ូដង់

(VOVWORLD) - អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា ប្រជាជនស៊ូដង់ជិត ២៥ លាននាក់ ក្នុងនោះជាងពាក់កណ្តាលជាកុមារ ត្រូវការជំនួយមនុស្សធម៌។
អង្គការសហប្រជាជាតិព្រមានពីគ្រោះមហន្តរាយមនុស្សធម៌នៅស៊ូដង់ - ảnh 1ប្រជាជនជម្លៀសខ្លួនដើម្បីបញ្ចៀសជម្លោះក្នុងប្រទេសស៊ូដង់។ រូបថត៖ AFP/VNA

សេចក្តីថ្លែងការណ៍រួមរបស់ស្ថាប័ននានារបស់អង្គការសហប្រជាជាតិ បានចេញផ្សាយកាលពីម្សិលមិញ (ថ្ងៃទី ១៥ សីហា) បានព្រមានថា ប្រជាជនស៊ូដង់រាប់លាននាក់កំពុងប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ និងសេវាសុខាភិបាល ក្នុងបរិបទដែល វិបត្តិនៅ ប្រទេសអាហ្រ្វិកបានអូសបន្លាយរយៈពេល ៤ ខែ ហើយមិនទាន់មានសញ្ញាថយចុះឡើយ ។

សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា ស្ថានការណ៍នៅស៊ូដង់កាន់តែហួសពីការគ្រប់គ្រង។ ចាប់តាំងពីពេលផ្ទុះជម្លោះតាំងពីរខែមេសាមក ប្រជាជនស៊ូដង់ជាង ៤,៣ លាននាក់ត្រូវចាកចេញពីផ្ទះសម្បែង ដើម្បីភៀសខ្លួន។ ជម្លោះក៏បានបណ្ដាលឲ្យប្រជាជនស៊ូដង់ជាង ៤ ពាន់នាក់ត្រូវស្លាប់ ក្នុងនោះមានជនស៊ីវិលរាប់រយនាក់ផងដែរ។ អង្គការសហប្រជាជាតិប៉ាន់ប្រមាណថា ប្រជាជនស៊ូដង់ជិត ២៥ លាននាក់ ក្នុងនោះជាងពាក់កណ្តាលជាកុមារ ត្រូវការជំនួយមនុស្សធម៌។ ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ អង្គការសហប្រជាជាតិ និងដៃគូនានាទើបជួយឧបត្ថម្ភ ប្រជាជនស៊ូដង់បានចំនួន ៣  លាននាក់ប៉ុណ្ណោះក្នុងចំណោមពួកគេ។ កម្មវិធីស្បៀងអាហារពិភពលោកបានប៉ាន់ប្រមាណថា ប្រជាជនស៊ូដង់ប្រហែល ៦,៣ លាននាក់  កំពុងខិតមកជិតគ្រោះអត់ឃ្លានហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ