អង្គការសហប្រជាជាតិព្រមានពីស្ថានភាព​អសន្តិសុខ​ស្បៀង​អាហារ​ដ៏ធ្ងន់ធ្ងរនៅក្នុងឆ្នាំ ២០២០

(VOVWORLD) - អង្គការសហប្រជាជាតិនិងដៃគូឈានមុខគេបានប្រកាសរបាយការណ៍មួយនៅថ្ងៃទី ៥ ឧសភាថា មានមនុស្សយ៉ាងហោចណាស់ចំនួន ១៥៥ លាននាក់នៅទូទាំងពិភពលោកត្រូវប្រឈមនឹងវិបត្តិធ្ងន់ធ្ងរអំពីអសន្តិសុខស្បៀងក្នុងឆ្នាំ ២០២០ ដោយសារជម្លោះ បាតុភូតអាកាសធាតុអាក្រក់ និងវិបត្តិសេដ្ឋកិច្ច ដេលពាក់ព័ន្ធ ជំងឹរាតត្បាតកូវីដ ១៩។
អង្គការសហប្រជាជាតិព្រមានពីស្ថានភាព​អសន្តិសុខ​ស្បៀង​អាហារ​ដ៏ធ្ងន់ធ្ងរនៅក្នុងឆ្នាំ ២០២០ - ảnh 1កុមារនៅជំរុំជនភៀសខ្លួនក្នុងទីក្រុងម៉ារីបប្រទេសយេម៉ែន (រូបថត៖ AFP / VNA)

យោងតាមបណ្តាញប្រយុទ្ធប្រឆាំងវិបតិ្តស្បៀងអាហារពិភពលោក (GNAFC) បានឲ្យដឹងថា ភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរបានកើតឡើងនៅតាមប្រទេសចំនួន ៥៥ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ ដោយឡែកនៅឆ្នាំ ២០២០ មានមនុស្សចំនួន ២០ លាននាក់ទៀតបានធ្លាក់ខ្លួនក្នុងស្ថានភាពអត់ឃ្លាន បើប្រៀបធៀបនឹងឆ្នាំ ២០១៩។ ក្នុងរបាយការណ៍ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានវាយតម្លៃថាជម្លោះនិងភាពអត់ឃ្លានកំពុងដើរទន្ទឹមគ្នា។ ពិភពលោកចាំបាច់ត្រូវសហការដោះស្រាយគ្រោះអត់ឃ្លាននិងជម្លោះ។ ការដោះស្រាយគ្រោះអត់ឃ្លានគឺជាមូលដ្ឋានគ្រឹះសម្រាប់ស្ថេរភាពនិងសន្តិភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ