អង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់វៀតណាមក្នុងវិស័យរក្សាសន្តិភាព

(VOVWORLD) -នាថ្ងៃទី២៥ ខែមិថុនា នាយកដ្ឋានជួយឧបត្ថម្ភពិនិត្យដីជាក់ស្តែងនៃអង្គការសហ ប្រជាជាតិបានប្រកាសលទ្ធផលនៃការត្រួតពិនិត្យកន្លែងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(អ.ស.ប.ជ)ប្រចាំបៅបណ្តាប្រទេសសមាជិកអាស៊ាន។ 
អង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់វៀតណាមក្នុងវិស័យរក្សាសន្តិភាព - ảnh 1 អង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់វៀតណាមក្នុងវិស័យរក្សាសន្តិភាព

យោងតាមនោះវៀតណាមរួមជាមួយកម្ពុជា ឥណ្ឌូណេស៊ី និងថៃត្រូវបានជ្រើស រើសជាកន្លែងសម្រាប់ការហ្វឹកហ្វឺនការងារថែរក្សាសន្តិភាពអន្តរជាតិតាមវេន តគ្នា។ វរសេនីយ៍ឯក លោក Nguyen Van Hai អនុពន្ធយោធា និងជាទីប្រឹក្សា យោធានៅប្រតិភូបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅ អ.ស.ប.ជ នាថ្ងៃទី ២៧ខែមិថុនា បានឱ្យដឹងថា អ.ស.ប.ជ ជ្រើសរើសវៀតណាមជាកន្លែងដំបូងដើម្បី ហ្វឹកហ្វឺនការងារថែរក្សាសន្តិភាពអន្តរជាតិក្នុងចំណោមបណ្តាប្រទេសសមាជិក អាស៊ាននោះ បានសម្តែងនូវការវាយតម្លៃខ្ពស់ របស់អ.ស.ប.ជ ចំពោះការចូលរួម យ៉ាងសកម្ម និងសមត្ថភាពរួមវិភាគទានរបស់វៀតណាមក្នុងការរក្សាសន្តិភាព នៅក្នុង អ.ស.ប.ជ។ ប្រការដូចពោលខាងលើនេះបានចាត់ទុកជាភាព ជោគជ័យនៃការធ្វើឲ្យជាក់ស្តែងនូវគោលមាគ៌ា គោលការណ៍របស់វៀតណាម ក្នុងការធ្វើសមាហរណកម្មអន្តរជាតិដោយមិនឈប់ឈរនិងការខិតខំប្រឹងប្រែង អស់ពីសមត្ថភាពដើម្បីពិភពលោកមួយប្រកបដោយសន្ដិសុខនិងសុខសន្តិភាព ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ