អង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ចំពោះផលប្រយោជន៍នៃតំបន់ពាណិជ្ជកម្ម​សេរីទ្វីបអាហ្រ្វិក (AfCFTA)

(VOVWORLD) - AfCFTA អាចជួយខឿនសេដ្ឋកិច្ចអាហ្រ្វិកឱ្យរីក ចម្រើនយ៉ាងរឹងមាំ ហើយតាមនោះអាចឆ្លើយតបនឹងវិបត្តិពិភពលោកនាពេលអនាគតឲ្យកាន់តែល្អប្រសើរថែមទៀត។
អង្គការសហប្រជាជាតិវាយតម្លៃខ្ពស់ចំពោះផលប្រយោជន៍នៃតំបន់ពាណិជ្ជកម្ម​សេរីទ្វីបអាហ្រ្វិក (AfCFTA) - ảnh 1ការត្រួតពិនិត្យការនាំចេញនៅកំពង់ផែនៅប្រទេសអាហ្វ្រិកខាងត្បូង (រូបថត៖ VNA)

អ្នកសម្របសម្រួល នៃមជ្ឈ មណ្ឌល គោលនយោបាយពាណិជ្ជកម្មអាហ្វ្រិកនៅគណៈ កម្មាធិការសេដ្ឋកិច្ចអាហ្វ្រិករបស់អង្គការសហប្រជាជាតិ (ECA) លោក David Luke កាលពីថ្ងៃទី ៦ ខែមករា បានឲ្យដឹងថា កិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរី ទ្វីបអាហ្រ្វិក (AfCFTA) មានលទ្ធភាពជួយសម្រួលដល់បណ្ដាខឿនសេដ្ឋកិច្ចនៅតំបន់នេះ ឱ្យកាន់តែរីកចម្រើន យ៉ាងខ្លាំងក្លាថែមទៀត នៅចំពោះមុខវិបត្តិពិភពលោកនាពេលអនាគតដូចជាជំងឺរាតត្បាតកូវីដ ១៩។ ការអនុវត្តប្រកបដោយជោគជ័យនូវ AfCFTA នឹងជួយសម្រួលដល់ការអភិវឌ្ឍខ្សែសង្វាក់តម្លៃក្នុងតំបន់ដែលមានការប្រកួតប្រជែងនិងបង្កើនសមត្ថភាពស្ដារឡើងវិញ។ ហេតុដូច្នេះហើយ AfCFTA អាចជួយខឿនសេដ្ឋកិច្ចអាហ្រ្វិកឱ្យរីកចម្រើនយ៉ាងរឹងមាំ ហើយតាមនោះអាចឆ្លើយតបនឹងវិបត្តិពិភពលោកនាពេលអនាគតឲ្យកាន់តែល្អប្រសើរថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ