អង្គការសហប្រជាជាតិសង្កត់ធ្ងន់លើភាព​បន្ទាន់​នៃការផ្តល់ជំនួយដល់​តំបន់ហ្គាហ្សា

(VOVWORLD) - ការបញ្ជូនជំនួយទៅកាន់តំបន់ហ្គាហ្សា តម្រូវឱ្យអ៊ីស្រាអែលដករបាំង និងឧបសគ្គ។ សេចក្តីប្រកាសខាងលើត្រូវបានធ្វើឡើងដោយអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃទី ២៤ ខែមីនា នៅពេលកំពុងបំពេញទស្សនកិច្ចនៅប្រទេសអេហ្ស៊ីប។

នៅទីក្រុងគែរ ថ្លែងមតិនៅក្នុងសន្និសីទកាសែតរួមមួយជាមួយរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានរំលឹកឡើងវិញនូវការអំពាវនាវឲ្យមាន បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ ដើម្បីកាត់បន្ថយចំនួនជនប៉ាឡេស្ទីនដែលកំពុងតស៊ូដើម្បីរស់រានមានជីវិតនៅតំបន់ហ្គាហ្សា។

អង្គការសហប្រជាជាតិសង្កត់ធ្ងន់លើភាព​បន្ទាន់​នៃការផ្តល់ជំនួយដល់​តំបន់ហ្គាហ្សា - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅច្រកព្រំដែន Rafah ខាងភាគីអេហ្ស៊ីប នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។ រូបថត៖ AFP/TTXVN

មួយថ្ងៃមុននោះ លោក Antonio Guterres បានទៅទស្សនាច្រកព្រំដែន Rafah ជាប់តំបន់ហ្គាហ្សា ជាកន្លែងដែលជម្លោះនិងការឡោមព័ទ្ធអូសបន្លាយអស់រយៈពេលជិត ៦ ខែ បណ្តាលឱ្យប្រជាជនភាគច្រើនក្នុងចំណោមប្រជាជន ២,៤ លាននាក់នៅក្នុងតំបន់នេះត្រូវផ្លាស់ទីលំនៅ។ ប្រមុខអង្គការសហប្រជាជាតិបានចាត់ទុកថា ច្រកព្រំដែន Rafah របស់ប្រទេសអេហ្ស៊ីប និងព្រលានយន្តហោះ El-Arish ជា "សរសៃឈាមដ៏សំខាន់" សម្រាប់ការនាំយកជំនួយទៅកាន់តំបន់ហ្គាហ្សា។ លោកបានលើកច្បាស់ថា ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាត្រូវការចរន្តជំនួយជាបន្ទាន់ មិនមែនជាការផ្តល់ជំនួយបន្តិចបន្តួចនោះទេ ហើយមធ្យោបាយតែមួយគត់ដើម្បីដឹកជញ្ជូនទំនិញមនុស្សធម៌គឺតាមផ្លូវគោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ