អង្គការសហប្រជាជាតិសន្យានឹងខំប្រឹងប្រែងដោះស្រាយវិបត្តិនៅស៊ីរី

អង្គការសហប្រជាជាតិសន្យានឹងខំប្រឹងប្រែងដោះស្រាយវិបត្តិនៅស៊ីរី - ảnh 1
បេសកជនពិសេស Lakhdar Brahimi
 (រូបថតៈ Internet)

(VOV)-បេសកជនពិសេសរួមនៃអ.ស.បនិងសម្ព័ន្ធអារ៉ាប់អំពីស៊ីរី លោក Lakhdar
Brahimi បានអះអាងថា នឹងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីបញ្ឈប់វិបត្តិ
នៅស៊ីរី។ នៅក្នុងជំនួបសន្ទនាជាមួយអគ្គលេខាធិការនៃអ.ស​.ប Ban Ki-moon នៅទីស្នាក់ការអ.ស.បប្រចំានៅ New York អាមេរិកនាថ្ងៃទី ២៤សីហា បេសកជន
ពិសេស Brahimi អះអាងថានឹងខំប្រឹងប្រែងអស់អីកម្លាំង កាយចិត្ត និងចាត់ទុក
ផលប្រយោជន៌របស់ប្រជាជនស៊ីរីគឺជាបញ្ហាសំខាន់បំផុត។ រីឯខ្លួនវិញ អគ្គលេខា
ធិការ Ban Ki-moon បានសង្កត់ជាពិសេសពដល់តួនាទីសំខាន់របស់ បេសកជន
ពិសេស Brahimi និងចាត់ទុកនេះជាបេសកកម្មចាំបាច់ដែលនាំមក សន្តិភាព ស្ថិរភាពនិងជំរុញសិទ្ធិមនុស្សនៅស៊ីរី។ អគ្គលេខាធិការ Ban Ki-moon ជាថ្មីម្តង
ទៀតសម្តែងក្តីព្រួយបារម្មណ៌ដ៏ជ្រាលជ្រៅចំពោះសភាពការណ៌ជំលោះដែលកំពុង
ឡើងជណ្តើនៅប្រទេសមជ្ឈឹមបូព៌ានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ